news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

samedi 29 avril 2017

សង្គម​ស៊ីវិល​ថា​និទ្ទណ្ឌភាព​បង្កើត​ឲ្យ​មាន​វិនាសកម្ម​ព្រៃ​ឈើ​កាន់​តែ​ធ្ងន់ធ្ងរ



មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​បញ្ហា​ធនធាន​ធម្មជាតិ លើក​ឡើង​ថា កត្តា​មិន​អនុវត្ត​ច្បាប់​ទៅ​លើ​សំណុំ​រឿង​រក​ស៊ី​ឈើ​ខុស​ច្បាប់​ដែល​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បាន​បញ្ជូន​ទៅ​តុលាការ​កន្លង​ទៅ គឺ​បង្កើត​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍។

និទ្ទណ្ឌភាព​លើ​សំណុំ​រឿង​ទាំងនេះ គឺ​ជា​កត្តា​ឈាន​ទៅ​រក​វិនាសកម្ម​ព្រៃ​ឈើ​កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ព្រោះ​ក្រុម​ជន​ល្មើស​មិន​ខ្លាច​សំណាញ់​ច្បាប់ ហើយ​អាច​បន្ត​មុខ​របរ​ខុស​ច្បាប់​បាន​ដដែល។

អស់​រយៈពេល​ប្រមាណ ១​ឆ្នាំ​មក​ហើយ សំណុំ​រឿង​បទល្មើស​រត់​ពន្ធ និង​ស្តុក​ទុក​ឈើ​ខុស​ច្បាប់​ដែល​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បាន​បញ្ជូន​ទៅ​តុលាការ នៅ​មិន​ទាន់​មាន​ពន្លឺ​នៅ​ឡើយ។ ជន​ល្មើស​នៅ​មាន​សេរីភាព ហើយ​ដំណើរការ​រឿង​ក្តី​ក៏​ស្ងាត់​សូន្យ ដូច​មិន​មាន​រឿង​អ្វី​កើត​ឡើង។

សង្គម​ស៊ីវិល​មើល​ឃើញ​ថា បញ្ហា​ទាំងនេះ​បង្កើត​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​ក្នុង​ការ​អនុវត្ត​ច្បាប់ ហើយ​ព្រៃ​ឈើ​នឹង​ឈាន​ទៅ​រក​ក្តី​វិនាស​មិន​ខាន។


ប្រធាន​ក្រុម​កិច្ចការ​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា សំណុំ​រឿង​រត់​ពន្ធ​ឈើ​ខុស​ច្បាប់ គឺ​ជា​ឧក្រិដ្ឋកម្ម​ផ្នែក​ព្រៃ​ឈើ និង​ផ្នែក​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​រាជ​រដ្ឋាភិបាល ពិសេស​ស្ថាប័ន​តុលាការ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចាត់​វិធានការ ហើយ​ក៏​មិន​ហ៊ាន​ចាត់​វិធានការ​ដែរ។ លោក​ថា មូលហេតុ​តុលាការ​មិន​ហ៊ាន​ចាត់​វិធានការ​ចំពោះ​ក្រុម​ជន​ល្មើស​មាន​អំណាច​ធំៗ គឺ​អាច​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ៖ «ឧកញ៉ា​គេ​នៅ​តែ​អាច​រក​ស៊ី​ដដែល ដោយ​គ្រាន់​តែ​ប្រើ​រូបភាព​ថ្មីៗ​ទៀត ដើម្បី​រក​នឹក​ក្នុង​ការ​ប្រមូល​ឈើ​ដោយ​រក​លេស​ថា​ស្រប​ច្បាប់ ឈើ​មាន​អាជ្ញាប័ណ្ណ ឬ​គ្មាន​អាជ្ញាប័ណ្ណ​នោះ។ អ៊ីចឹង​គេ​រក​នីតិវិធី​យ៉ាង​ម៉េច ល្បិច​យ៉ាង​ម៉េច ដើម្បី​បំផ្លាញ​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា ឲ្យ​អស់ ដើម្បី​យក​លុយ​ដាក់​ហោប៉ៅ»។

កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ចំ​ឈ្មោះ​ឧកញ៉ា​ដែល​សកម្ម​រក​ស៊ី​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ចំនួន ២​នាក់ រួម​មាន​ឧកញ៉ា សឹង សំអុល ហៅ អុល និង​ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ខ្នា ព្រម​ទាំង​ព្រមាន​ដក​អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ ចេញ​ពី​តំណែង​ទៀត​ផង ប្រសិន​បើ​នៅ​តែ​បណ្តោយ​ឲ្យ​មាន​ករណី​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​ចេញ​ទៅ​ប្រទេស​វៀតណាម ទៀត។

នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឡើង ដោយ​មាន​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺ​លោក សៅ សុខា ជា​ប្រធាន។ ក្រោយ​ពេល​បង្កើត​បាន​ចំនួន ៣​ថ្ងៃ គណៈកម្មាធិការ​នេះ​បាន​ចុះ​បង្ក្រាប​ដល់​ទីតាំង​ស្តុក​ទុក​ឈើ​ប្រណីត​មួយ​កន្លែង​នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​គេ​ដឹង​តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក ថា​ជា​ទីតាំង​ស្តុក​ទុក​ឈើ​យ៉ាង​ធំ​របស់​ឧកញ៉ា លីម ប៊ុណ្ណា។

លើស​ពី​នេះ គណៈកម្មាធិការ​ជាតិ ថែម​ទាំង​បាន​រក​ឃើញ​ឃ្លាំង​ស្តុក​ឈើ​ជាច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ហើយ​សារព័ត៌មាន​ក្នុង​ស្រុក​ថែម​ទាំង​បញ្ជាក់​ចំៗ​ឈ្មោះ​ម្ចាស់​ឃ្លាំង​ស្តុក​ឈើ​ទាំងនោះ​រួម​មាន ឧកញ៉ា ស៊ឹង សំអុល និង​ឧកញ៉ា ថៃ នៅ​ស្រុក​អូររាំងឪ។

ក្រៅ​ពី​រក​ឃើញ​ទីតាំង​ស្តុក​ទុក​ឈើ​នៅ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ក៏​មាន​ដែរ​កន្លែង​ស្តុក​ទុក​ឈើ​នៅ​ទឹកដី​ខេត្ត​ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និង​ខេត្ត​រតនគិរី ពិសេស​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​មួយ​ចំនួន។ គំនរ​ឈើ​ខ្លះ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ដុត​កម្ទេច​ចោល មុន​ពេល​គណៈកម្មាធិការ​ជាតិ​ចូល​ទៅ​ដល់ ហើយ​មាន​ឈើ​ខ្លះ​ទៀត​ត្រូវ​បាន​គេ​យក​ទៅ​ជីក​ដី​កប់ ឬ​ទម្លាក់​ចោល​ក្នុង​រណ្ដៅ ជាដើម។

រយៈពេល​ប្រមាណ ៣​ខែ​ដំបូង ពោល​គឺ​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៦ គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​បញ្ជូន​របាយការណ៍​របស់​ខ្លួន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​ចាប់​បាន​ឈើ​ខុស​ច្បាប់​ជាង ៧​ម៉ឺន​ម៉ែត្រ​គូប និង​ប្ដឹង​ឈ្មួញ​រក​ស៊ី​ឈើ​ចំនួន ៥៧​ករណី​ទៅ​តុលាការ។


គោយន្ត​ដឹក​ឈើ​គ្រាក់​ប្រភេទ​សុក្រំ​ចេញ​ពី​តំបន់​ព្រៃ​ឡង់​ខែត្រ​ក្រចេះ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៧។ រូបថត​សហគមន៍​ព្រៃ​ឡង់ រូបថត​សហគមន៍​ព្រៃ​ឡង់


អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ធ្លាប់​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ម្តង​ជា​ពីរ​ដង​ថា សំណុំ​រឿង​ទាំងនេះ គណៈកម្មាធិការ​ជាតិ​បាន​បញ្ជូន​ទៅ​តុលាការ​រួច​រាល់​ហើយ ប៉ុន្តែ​ដំណើរការ​ស្រាវជ្រាវ​បែប​ណា គឺ​ជា​ភារកិច្ច​របស់​តុលាការ។

អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ លោក ហាក់ សៀកលីម នៅ​មិន​ទាន់​អាច​បញ្ជាក់​អំពី​ដំណើរការ​រឿង​ក្តី​ទាំងនេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ មេសា ពីព្រោះ​លោក​ត្រូវការ​ស្រាវជ្រាវ​ថា តើ​នរណា​ជា​អ្នក​កាន់​សំណុំ​រឿង​ទាំងនេះ ដើម្បី​សួរ​នាំ ហើយ​លោក​នឹង​ប្រាប់​នៅ​ពេល​ក្រោយ៖ «រឿង​ព័ត៌មាន បើ​យើង​ចង់​ទទួល​មាន​តែ​យើង​ទៅ​សួរ​គេ។ ជា​ធម្មតា ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​រឿង​ហ្នឹង​ដែរ»។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក អ៊ូច ឡេង មើល​ឃើញ​ថា បណ្ដា​ប្រទេស​កុម្មុយនីស្ត​មួយ​ចំនួន ការ​អនុវត្ត​ច្បាប់​ការពារ​ព្រៃ​ឈើ និង​ចាត់​វិធានការ​លើ​ក្រុម​ជន​ល្មើស​ដែល​បំផ្លាញ​ធនធាន​ព្រៃ​ឈើ មាន​លក្ខណៈ​ប្រសើរ​ជាង​ប្រទេស​កម្ពុជា ដែល​មន្ត្រី​រាជ​រដ្ឋាភិបាល​តែង​អះអាង​ថា​ជា​ប្រទេស​នីតិរដ្ឋ៖ «អន់​ជាង​ប្រទេស​វៀតណាម ខ្លាំង​ណាស់ អន់​ជាង​ប្រទេស​ចិន ខ្លាំង​ណាស់ ដែល​គេ​កាន់​របប​កុម្មុយនីស្ត ហើយ​គេ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង។ ចំណែក​យើង​វិញ ឲ្យ​ឈ្មួញ​ទាំងនោះ​នៅ​ត្រួត​ក្បាល​អ្នក​អនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា»។

គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ដែល​បង្កើត​ឡើង​កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ គឺ​មាន​តួនាទី​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់​ឈើ។ ការ​នាំ​ឈើ​ចេញ​ខុស​ច្បាប់ និង​បទល្មើស​ព្រៃ​ឈើ​ផ្សេងៗ​នៅ​ភាគ​ឦសាន ប៉ុន្តែ​ក្រោយ​មក គណៈកម្មាធិការ​ជាតិ​មួយ​នេះ​បាន​ពង្រីក​ការងារ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស។ ក្រៅ​ពី​ការងារ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស គឺ​ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​កាប់ និង​នាំ​ឈើ​ខុស​ច្បាប់​ទាំងនោះ។ បន្ថែម​ពី​នេះ ត្រូវ​ចាប់​ជន​ល្មើស និង​វត្ថុ​តាង​ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ ហើយ​សហការ​ជាមួយ​ភាគី​វៀតណាម ព្រម​ទាំង​ប្រទេស​ឡាវ ដើម្បី​ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព។

យ៉ាង​នេះ​ក្តី គេ​មើល​ថា​មាន​ការ​ចាប់​ខ្លួន​ឈ្មួញ​ឈើ​នៅ​ខេត្ត​ស្ទឹងត្រែង ម្នាក់​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង ប៉ុន្តែ​ករណី​ធំៗ​ផ្សេង​ទៀត នៅ​មិន​ទាន់​ចាត់​វិធានការ ឬ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ទាំងនោះ​នៅ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មើល​ឃើញ​ថា គោលដៅ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​គណៈកម្មាធិការ​ជាតិ​មួយ​នេះ បាន​បរាជ័យ​ជាង​ពាក់​កណ្ដាល​រួច​ទៅ​ហើយ ពីព្រោះ​មិន​បាន​ចាប់​ខ្លួន​ជន​ល្មើស​ពាក់ព័ន្ធ​សំណុំ​រឿង​បំផ្លាញ​ធនធាន​ព្រៃ​ឈើ​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់។ បន្ថែម​ពី​នេះ ការ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព បណ្ដាល​ឲ្យ​ព្រៃ​ឈើ​យ៉ាង​ច្រើន​ត្រូវ​វិនាស និង​ប៉ះពាល់​ដល់​បរិស្ថាន ពិសេស​ធ្វើ​អាកាសធាតុ​ប្រែប្រួល​យ៉ាង​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ន៖ «អ្វី​ទាំងអស់​ហ្នឹង សំខាន់​បំផុត​គឺ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។ អ៊ីចឹង​យើង​មាន​អង្គភាព​មួយ​ទៀត គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ»។

ចំណាត់ការ​ផ្លូវ​ច្បាប់​បែប​នេះ លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​បាត់បង់​ជំនឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា និង​បង្កើត​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​កាន់​តែ​ច្រើន ប្រសិន​បើ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តែ​ព្រងើយ​កន្តើយ​ទៀត។ លោក​បន្ត​ថា មន្ត្រី​នគរបាល​យុត្តិធម៌ និង​ស្ថាប័ន​អនុវត្តន៍​ច្បាប់ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា៕ 

Aucun commentaire:

Enregistrer un commentaire