news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mardi 27 juin 2017

សហគមន៍​ខ្មែរ​ក្រោម​ថា​ការ​បិទ​ផ្លូវ​រារាំង​ពលរដ្ឋ​យក​ញត្តិ​ទៅ​រដ្ឋសភា​ជា​ការ​រឹតត្បិត​សេរីភាព

កម្លាំង​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ប្រដាប់​ដោយ​អាវុធ អង្គុយ​លើ​រថយន្ត ដែល​ដាក់​ពង្រាយ​ម្ដុំ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៧។

នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ចាត់​ទុក​សកម្មភាព​របស់​សមត្ថកិច្ច​ដាក់​រនាំង និង​ឈរ​តម្រៀប​ជា​ជួរ​កាន់​អាវុធ​បិទ​ផ្លូវ​រារាំង​សកម្មភាព​ពលរដ្ឋ​ដឹក​ញត្តិ​តាម​ឡាន និង​ម៉ូតូ ទៅ​ដាក់​នៅ​រដ្ឋសភា គឺ​ជា​ការ​រឹតត្បិត និង​ប៉ះពាល់​ដល់​សេរីភាព​ពលរដ្ឋ។ លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម យល់​ថា សកម្មភាព​សមត្ថកិច្ច​បិទ​ផ្លូវ និង​មាន​អាវុធ​ច្រូងច្រាង​រារាំង​សកម្មភាព​ពលរដ្ឋ​នេះ នឹង​ទាញ​សន្លឹកឆ្នោត​របស់​គណបក្ស​កាន់​អំណាច​ឲ្យ​ធ្លាក់​ចុះ​បន្ថែម​ទៀត។

បើ​ទោះ​ជា​មាន​ការ​រារាំង​ពី​សមត្ថកិច្ច​ប្រមាណ ២០០​នាក់ បិទ​ផ្លូវ​នៅ​ម្ដុំ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ រារាំង​មិន​ឲ្យ​ពលរដ្ឋ​ហែ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ដើម្បី​ទាមទារ​បញ្ចូល​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម ៤ មិថុនា ជា​ទិវា​បុណ្យ​ជាតិ ប៉ុន្តែ​សហគមន៍​ខ្មែរ​ក្រោម​បាន​យក​ញត្តិ​នោះ​ជូន​សមាជិក​រដ្ឋសភា​រួច​រាល់​ហើយ ដោយសារ​មាន​ការ​សម្របសម្រួល​គ្នា គឺ​សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​រថយន្ត ៣​គ្រឿង​ដឹក​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា។

នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម គឺ​លោក ថាច់ សេដ្ឋា បាន​ហៅ​សកម្មភាព​រារាំង​របស់​សមត្ថកិច្ច ថា​ប៉ះពាល់​ដល់​សេរីភាព​ពលរដ្ឋ​ធ្ងន់ធ្ងរ និង​បង្ហាញ​ឲ្យ​ពលរដ្ឋ​នៅ​ក្រុង​ភ្នំពេញ​បាន​ឃើញ​សកម្មភាព​អវិជ្ជមាន​របស់​អាជ្ញាធរ ដែល​សកម្មភាព​អវិជ្ជមាន​នេះ​ជះ​ឥទ្ធិពល​ដល់​សន្លឹកឆ្នោត​របស់​គណបក្ស​កាន់​អំណាច៖ «យើង​គ្រាន់​តែ​រម្លឹក​ឡើង​វិញ​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ដដែល​ហ្នឹង វា​វិល​មក​ជាន់ អស់​ដី​អស់​ទឹក។ តិច​ទៀត ក្រែងលោ​ទៅ​ជា​កម្ពុជា​ក្រោម​ដូច​គ្នា។ ដល់​ពេល​ហ្នឹង​បាន​អង្គុយ​យំ​ដូច​គ្នា អត់​បាន​ធ្វើ​ប៉ូលិស​ចឹង​ទេ អត់​បាន​ធ្វើ​ប៉ូលិស​មក​វ៉ៃ​ចឹង​ទេ។ បើ​យួន គេ​យក​ដី​អស់​នោះ អា​ហ្នឹង​គេ​បញ្ជា​វិញ គេ​វ៉ៃ​វិញ​ហើយ ឲ្យ​ដឹង​ទៅ! ពេល​នេះ​បាន​ប៉ុណ្ណឹង​ហើយ ខំ​ប្រឹង​ទាំងអស់​គ្នា ខំ​ពង្រឹង​ទាំងអស់​គ្នា»។

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​រំឭក​ខួប​បាត់បង់​ទឹកដី​លើក​ទី​៦៨ កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា នៅ​ទីតាំង​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃ​ទី​២៦ មិថុនា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ស្នើ​ទៅ​រដ្ឋសភា​តាម​រយៈ​ញត្តិ ដើម្បី​សុំ​បញ្ចូល​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ទិវា​បុណ្យ​ជាតិ។

ញត្តិ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​ដាក់​ទៅ​រដ្ឋសភា បញ្ជាក់​ថា ការ​កាត់​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម ឲ្យ​ទៅ​ប្រទេស​វៀតណាម គឺ​ជា​ទង្វើ​ឃុបឃិត​គ្នា​រវាង​រដ្ឋាភិបាល​បារាំង ជាមួយ​វៀតណាម ដោយ​ពុំ​បាន​សួរ​យោបល់ ឬ​ពិគ្រោះ​ជាមួយ​ភាគី​កម្ពុជា នោះ​ទេ។ ទង្វើ​ឃុបឃិត​គ្នា​នេះ បាន​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​រាប់​លាន​នាក់ រង​ទុក្ខ​វេទនា​ឈឺ​ចាប់​ជា​ទីបំផុត ហើយ​បាន​ក្លាយ​ទៅ​ជា​ជនជាតិ​ភាគតិច​រស់នៅ​លើ​ទឹកដី​កំណើត​ខ្លួន និង​បាន​ធ្វើ​ឲ្យ​អាណានិគម​ថ្មី គឺ​វៀតណាម អនុវត្ត​នយោបាយ​រំលាយ​ពូជសាសន៍​ខ្មែរ​ក្រោម ជាដើម។

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម អះអាង​ថា គ្មាន​ឯកសារ ឬ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ណា​មួយ​ដែល​បញ្ជាក់​ថា ព្រះមហាក្សត្រ ឬ​មេ​ដឹកនាំ​ខ្មែរ​បាន​ទទួល​ស្គាល់​ការ​កាត់​ទឹកដី​ខ្មែរ​ក្រោម​ដោយ​បារាំង នោះ​ទេ។ មិន​ត្រឹម​តែ​មិន​ទទួល​ស្គាល់​ទេ អតីត​ព្រះមហាក្សត្រ និង​មេ​ដឹកនាំ​ខ្មែរ​ជំនាន់​មុនៗ បាន​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង និង​ទាមទារ​យក​មក​វិញ​ជា​ដរាប។

ទោះ​ជា​សមត្ថកិច្ច​បាន​ដាក់​រនាំង​បិទ​ផ្លូវ និង​ប្រដាប់​ដោយ​ខែល កាំភ្លើង​វែង ហាក់​ដូចជា​ត្រៀម​ទៅ​ច្បាំង​នឹង​សត្រូវ​ក៏ដោយ ប៉ុន្តែ​សមត្ថកិច្ច​បាន​រំសាយ​ការ​បិទ​ផ្លូវ​វិញ ដោយ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម យល់ព្រម​បញ្ចេញ​រថយន្ត​តែ ៣​គ្រឿង ដើម្បី​ដឹក​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា។

តំណាងរាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេមរិន្ទ្រ បាន​ចេញ​ទទួល​ញត្តិ​នៅ​ខាង​ក្រៅ​របង​រដ្ឋសភា ហើយ​សន្យា​យក​ញត្តិ​ទៅ​ដាក់​ឲ្យ​ប្រធាន​រដ្ឋសភា ដើម្បី​ពិចារណា។

ការ​ដាក់​ញត្តិ​នៅ​រដ្ឋសភា ដើម្បី​សុំ​បញ្ចូល​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ជា​ទិវា​បុណ្យ​ជាតិ​លើក​នេះ គឺ​ជា​លើក​ទី​២ បន្ទាប់​ពី​លើក​ទី​១ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​សម័យ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន​រដ្ឋសភា ប៉ុន្តែ​មិន​ទទួល​បាន​ចម្លើយ​ពី​រដ្ឋសភា​នោះ​ទេ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា ការ​រឹតត្បិត​សេរីភាព​ពលរដ្ឋ​នៅ​ក្នុង​របប​លទ្ធិប្រជាធិបតេយ្យ នឹង​អាច​ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​មិន​ពេញ​ចិត្ត។ លោក​ថា អាជ្ញាធរ​បាន​រឹតត្បិត​សេរីភាព​ហែ​ក្បួន​របស់​ពលរដ្ឋ មិន​មែន​ទើប​តែ​ការ​ហែ​ក្បួន​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ទេ តែ​អាជ្ញាធរ​បាន​ហាមឃាត់​សេរីភាព​ពលរដ្ឋ​តាំង​ពី​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​ការ​ហែ​ញត្តិ​របស់​សហគមន៍​មាន​ជម្លោះ​ដីធ្លី ជាដើម៖ «ការ​សោកស្ដាយ​មួយ​ដែល​យើង​ឃើញ​ថា​មិន​មាន​ការ​សម្រួល ដើម្បី​ឲ្យ​តំណាង ឬ​ក៏​ក្រុម​ដែល​បាន​រៀបចំ​ញត្តិ​ដាក់​ទៅ​រដ្ឋសភា​ព្រឹក​មិញ​នេះ បាន​ដាក់​ទៅ​តាម​គោល​បំណង​ពួក​គាត់​ចង់​បាន​នោះ​ទេ»។

បើ​ទោះ​ជា​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម មិន​បាន​បញ្ជាក់​ជំហរ​ស្នើ​ឲ្យ​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ​តាម​រយៈ​ញត្តិ​ក៏ដោយ ក៏ប៉ុន្ដែ​សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់ គឺ​អតីត​ព្រះរាជ​លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា ថា នឹង​ចេញ​ព្រះ​ភ័ក្ត្រ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨។ តែ​សារ​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា ជា​ការ​ប្រើប្រាស់​វោហារសាស្ត្រ​ផ្នែក​នយោបាយ និង​ជា​រឿង​ក្លែងក្លាយ​សុទ្ធសាធ។

ទាក់ទង​នឹង​រឿង​ទឹកដី​កម្ពុជា​ក្រោម​នេះ កន្លង​ទៅ  ហ៊ុន សែន ធ្លាប់​ព្រមាន​ថា បក្ស​នយោបាយ ឬ​អ្នក​ណា​ដែល​ចង់​បាន​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ ត្រូវ​តវ៉ា​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​ត្រៀម​ក្ដារ​មឈូស​ជា​មុន​សិន៕



Aucun commentaire:

Enregistrer un commentaire