news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

dimanche 25 juin 2017

ឥទ្ធិពល​នៃ​ការ​គ្រប់គ្រង​មូលនិធិ​របស់ ​ចិន ​លើ​កម្ពុជា


ភ្នំពេញៈ ការ​គ្រប់គ្រង​មូលធន​របស់​រដ្ឋាភិបាល​ចិន ដែល​បាន​ដាក់​ចេញ​កាលពី​ខែវិច្ឆិកា ដោយ​ធនាគារ​កណ្ដាល ដោយ​ត្រួតពិនិត្យ​យ៉ាង​ប្រុង​ប្រយ័ត្ន​លើ​ការដក​ប្រាក់​ចេញពី​ប្រទេស ដែល​រួម​មាន​ការ​វិនិយោគ​នៅ​បរទេស ការ​ផ្ទេរ​ប្រាក់​នៅក្រៅ​ប្រទេស​ក្នុង​ចំនួន​ច្រើន និង​ការទិញ​រូបិយប័ណ្ណ​បរទេស​ជា​បុគ្គល បាន​បង្កើត​ឲ្យ​មាន​ភាព​មិន​ច្បាស់​លាស់​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិភាគ​ផ្នែក​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​។
ការ​គ្រប់គ្រង​មូលធន ដែល​កំពុង​ត្រូវ​បាន​ប្រើប្រាស់ ​ដោយ​រដ្ឋាភិបាល​ចិន​ក្នុង​ការបង្កើន​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស និង​ ដើម្បី​គាំទ្រ​តម្លៃ​រូបិយប័ណ្ណ​យន់​ក្នុង​គ្រា​ដែល​សេដ្ឋកិច្ច​ធ្លាក់ចុះ និង​ការ​បង្កើន​ចរាចរណ៍​មូលធន ត្រូវបាន​រិះគន់​យ៉ាង​ខ្លាំង ដោយសារ​ការមិន​ពេញ​ចិត្ត​ដោយ​ក្រុម​វិនិយោគិន​ចិន​ដី​គោក​ដែល​ស្វែងរក​ការវិនិយោគ​រួម​នៅក្រៅ​ប្រទេស​។

ការ​រឹត​បន្តឹង​នេះ​នឹង​ធ្វើ​ឡើង​ទៅ​លើ​រាល់​អាជីវកម្ម​ដែល​ព្យាយាម​យកប្រាក់​ចេញ​ចាប់ពី​ ៥ ​លាន​ដុល្លារ​ឡើង​ទៅ ឬ ៥០ ០០០​ ដុល្លារ​សម្រាប់​បុគ្គល​។
ខណៈ​ទំហំ​នៃ​ផល​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ មិន​ត្រូវ​បាន​គេ​ដឹង ដោយ​សារ​តែ​មិន​មាន​ចំនួន​សរុប​ជា​ផ្លូវ​ការ​នៃ​ការ​វិនិយោគ​វិស័យ​ឯកជន​ពី​ប្រទេស​ចិន​ ដី​គោក​ប្រចាំ​ត្រី​មាស គម្រោង​អភិវឌ្ឍ​អចលនទ្រព្យ​ដោយ​ក្រុមហ៊ុន Guangzhou R & F Properties ដែល​ប្រកាស​គ្រោង​នឹង​វិនិយោគ​៣​ពាន់​លាន​ដុល្លារ​លើ​សណ្ឋាគារ​ប្រណីត​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ករណី​មួយ​។
លោក Zhang Li ស្ថាបនិក និង​សហប្រធាន​របស់​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ហុងកុង​មួយ​នេះ​បាន​ត្អូញ​ត្អែរ​ជា​សាធារណៈ​ពីរ​ខែ​កន្លង​មក​ហើយ ដោយ​ថ្លែង​ថា​៖«​ការ​គ្រប់​គ្រង​មូលធន​បច្ចុប្បន្ន​តឹង​តែង​ខ្លាំងពេក​» ខណៈ​លោក​បាន​ប្ដេជ្ញា​ថា នឹង​បញ្ជូន​ប្រាក់​ចំណេញ​បាន​ពី​ការ​អភិវឌ្ឍ​នេះ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​។
ក្រុម​អ្នក​វិភាគ​ផ្នែក​ច្បាប់​បាន​យល់​ស្រប​ថា ការ​ថ្លែង​យ៉ាង​ទូលំទូលាយ​នេះ មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ទំនុក​ចិត្ត​វិនិយោគិន ជាមួយ​នឹង​ការ​ប្រុង​ប្រយ័ត្ន​ជាទូទៅ​។
អ្នក​ស្រី Jiajia Xing នាយក​ជាន់​ខ្ពស់​ក្រុមហ៊ុន​ច្បាប់​កម្ពុជា Sok Xing and Hwang បាន​ឲ្យ​ដឹងថា ច្បាស់​ណាស់​ថា ការ​រឹត​បន្តឹង​នេះ​បាន​រារាំង​ដល់​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​។
អ្នកស្រី​ថ្លែងថា​៖ «​ចាស ពួក​គេ​ត្រូវបាន​រារាំង​»​។ អ្នកស្រី​បន្ថែម​ថា អ្នក​ស្រី​មិន​អាច​បង្ហាញ​ក្រុមហ៊ុន​ជាក់​លាក់​ដែល​ត្រូវបាន​រង​ផល​ប៉ះពាល់​ទេ ព្រោះ​វា​ជា​កិច្ច​ព្រម​ព្រៀង​សម្ងាត់ ដែល​ចងភ្ជាប់​ផ្នែក​ច្បាប់​។
ប៉ុន្តែ អ្នក​ស្រី​បាន​បញ្ជាក់​ថា ការ​វិនិយោគ​របស់​ប្រទេស​ចិន​មួយ​ចំនួន​មាន​ភាព​ច្រណែន​គ្នា​ខ្លាំង​ពេក​ក្នុង​ការ​ចាប់​ផ្ដើម ជាមួយ​គ្នា​។
អ្នក​ស្រី​លើក​ឡើង​ថា​៖ «​តាម​ទស្សនៈ​របស់​ខ្ញុំ គម្រោង​ទាំងនេះ​ចាំបាច់​ត្រូវធ្វើ​ផែន​ការ​ព្យាករ​កាន់តែ​ប្រុង​ប្រយ័ត្ន និង​សិក្សា​លទ្ធភាព​មុន​ពេល​គម្រោង​ទាំង​នេះ​ត្រូវ​បាន​ចាប់​ផ្ដើម​ដំណើរការ​»​។
ខណៈ​ដែល​អ្នក​ស្រី​បញ្ជាក់​ថា ការ​វិនិយោគ​ជារួម​ពី​ប្រទេស​ចិន​មក​កម្ពុជា​កំពុង​កើន​ឡើង រដ្ឋាភិបាល​របស់​ប្រទេស​ចិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា​៖«​ការ​វិនិយោគ​ក្រៅ​ប្រទេស​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​លក្ខណៈ​ល្អ​ប្រសើរ និង​ត្រឹម​ត្រូវ​តាម​ច្បាប់​»​។
អ្នក​ស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​មើល​ឃើញ​រយៈពេល​ខ្លី​ថា ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែល​ជាប់​ពាក់ព័ន្ធ មាន​ភាព​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង ហើយ​អនុវត្ត​យ៉ាង​តឹង​រ៉ឹង​ជាង​មុន​ដោយ​និយតករ​ចិន​»​។
ប៉ុន្តែ​លោក Robin Teow អ្នក​ប្រឹក្សា​យោបល់​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន DFDL Cambodia និង​ជា​សហប្រធាន​ក្រុមហ៊ុន China desk មាន​ការ​ជំទាស់​ខ្លាំង ដោយ​និយាយ​ថា ការ​គ្រប់​គ្រង​មូលធន​បាន​ប៉ះពាល់​អវិជ្ជមាន​ដល់​ទំនុក​ចិត្ត​របស់​វិនិយោគិន​។
លោក​ថ្លែងថា​៖«​ការ​គ្រប់​គ្រង​មូលធន​នៅ​ពេល​ថ្មីៗ ជាពិសេស​បើ​ទំហំ​ដែល​ការ​គ្រប់​គ្រង​ដូច​នោះ​នឹង​បន្ត បាន​បង្ក​ឲ្យ​មាន​ភាព​មិន​ច្បាស់​លាស់​ក្នុង​ចំណោម​ក្រុម​វិនិយោគិន​ជនជាតិ​ចិន និង​សមាស​ភាគី​បរទេស​របស់​ពួក​គេ​ដូច​គ្នា​»​។
លោក​បន្ត​ថា​៖ «​នៅ​ក្នុង​ប្រទេស​ចិន ដែល​មាន​គោល​នយោបាយ​ជាក់លាក់ និង​គោលការណ៍​ណែនាំ​ផ្លូវ​ការ ជា​ធម្មតា​ត្រូវ​បាន​ប្រើ​ពាក្យ​យ៉ាង​ទូលំទូលាយ ហើយ​អាជ្ញាធរ​ប្រទេស​ចិន​មាន​ការ​ប្រុងប្រយ័ត្ន​ដ៏​ធំ​នៅ​ក្នុង​ការ​អនុវត្ត​ទិសដៅ​គោល​នយោបាយ​មួយ​ករណី​ម្ដងៗ​»​។
ជា​លទ្ធផល លោក​ឲ្យ​ដឹង​ថា ក្រុម​វិនិយោគិន​របស់​ចិន​កំពុង​ប្រឈម​នឹង​ពន្យារ​ពេល​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​ការ​ខិតខំ​ប្រឹង​ប្រែង​នៅ​ក្រៅ​ប្រទេស និង​ការ​ទទួល​ការ​បញ្ជាក់​របស់​និយតករ​ពី​អាជ្ញាធរ​របស់​ប្រទេស​ចិន ដែល​នាំ​ឲ្យ​កិច្ច​ព្រម​ព្រៀង​កម្រិត​ខ្ពស់​ត្រូវ​បាន​បោះ​បង់ចោល​ទាំង​ស្រុង​។
លោក​បាន​បន្តថា​៖ «​ចំនួន​កិច្ច​ព្រម​ព្រៀង​ដែល​បោះបង់​ចោល​នឹង​កើន​ឡើង​ផង​ដែរ ដោយ​សារ​តែ​ការ​បរាជ័យ​របស់​ក្រុម​វិនិយោគិន​របស់​ប្រទេស​ចិន​ក្នុងការ​ទទួល​បាន​ប្រាក់​ដើម្បី​ចំណាយ​សម្រាប់​កិច្ច​ព្រម​ព្រៀង​ក្នុង​ចំណោម ភាគី​ចិន ឬ​ភាគី​បរទេស​ក្នុង​ការចូលរួម​ការ​ពិភាក្សា​ពាណិជ្ជកម្ម​យ៉ាង​ហ្មត់ចត់​ណាមួយ​ជាមួយ​ភាគី​ចិន​»​។
លោក​បាន​បន្ថែម​ថា តួលេខ​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បង្ហាញ​ថា​របៀប​នៃ​ការ​រឹតបន្តឹង​លើ​ការ​គ្រប់​គ្រង​មូលធន​បាន​ប៉ះពាល់​ដល់​ការ​វិនិយោគ​នៅ​ក្រៅ​ប្រទេស​។
ក្នុង​អំឡុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ ការ​វិនិយោគ​ផ្ទាល់​បាន​ធ្លាក់​ចុះ​ជិត​៤៩​ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​មក​នៅត្រឹម​២០,៥​ពាន់​លាន​ដុល្លារ​។ ខណៈ​នៅ​ក្នុង​ខែ​មីនា​តែ​មួយ​ការ​វិនិយោគ​នៅ​ក្រៅ​បាន​ធ្លាក់​ចុះ​៣០​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​មក​នៅ​ត្រឹម​៧,១​ពាន់​លាន​ដុល្លារ​។
លោក​ថ្លែង​ថា​៖ «​ជា​លទ្ធផល យើង​កំពុង​មើល​ឃើញ​យ៉ាង​ច្បាស់​ការ​ធ្លាក់​ចុះ​នៃ​និន្នាការ​ទិញ​ឆ្លងកាត់​ព្រំដែន​របស់​ប្រទេស​ចិន ដោយ​សារ​តែ​ការ​គ្រប់គ្រង​មូលធន​កាន់​តែ​តឹងរ៉ឹង​»​។
លោក​បាន​បន្ត​ថា​៖ «​ប៉ុន្តែ​យើង​នៅ​តែ​ទទួល​បាន​ការ​សាកសួរ​ជាច្រើន​ពី​ក្រុម​វិនិយោគិន​ចិន​អំពី​ការ​វិនិយោគ​ដ៏​មាន​សក្ដានុពល​នៅ​កម្ពុជា ទោះបីជា​ការ​វិនិយោគ​មួយ​ចំនួន​អាច​ត្រូវការ​ពេលវេលា​មួយ​រយៈ​ដើម្បី​ទទួល​បាន​ការ​ទាក់​ទាញ​ក៏ដោយ​»​។
លោក Teow បាន​បន្ថែម​ថា ខណៈ​អាជ្ញាធរ​ប្រទេស​ចិន​បាន​ប្រកាស​យ៉ាង​ស្ងៀមស្ងាត់​នូវ «​បញ្ជី​អវិជ្ជមាន​» របស់​វិស័យ​ជាច្រើន ដែល​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​នឹង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​វិនិយោគ ការ​ប្រកាស​នេះ​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ដល់​ក្រុម​វិនិយោគ​ឯកជន​នោះ​ទេ​។ ប៉ុន្តែ លោក​បញ្ជាក់​ថា ជំនឿ​ជាទូទៅ​នៅ​ពេល​បច្ចុប្បន្ន​គឺថា ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ជាច្រើន​ដូចជា​អចលនទ្រព្យ ប្រេង រ៉ែ សណ្ឋាគារ ឬអ្វីៗ​ដែល​ទាក់ទង​នឹង​បដិ​សណ្ឋារកិច្ច​នឹង​លែង​មាន​ការ​កម្រិត​។
ទោះបីជា​ការ​បង្ក្រាប​លើ​ការ​វិនិយោគ​នៅ​ក្រៅ​ប្រទេស​ក៏​ដោយ ក៏​លោក Joseph Lovell ដៃគូ​ក្រុមហ៊ុន​ច្បាប់​ប្រចាំ​តំបន់ Sciaroni and Associates បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ឋានៈ​អនុគ្រោះ​របស់​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​គោល​នយោបាយ​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ​របស់​ប្រទេស​ចិន ព្រមទាំង​វា​ជា​ទ្រព្យសកម្ម​ភូមិសាស្ដ្រ​នយោបាយ ប្រទេស​កម្ពុជា​អាច​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​។
លោក​ថ្លែង​ថា​៖ «​ជាទូទៅ ទីផ្សារ​កាន់​តែ​តូច ត្រូវបាន​រំពឹង​ថា​នឹង​មាន​បញ្ហា​ជាមួយ​ប្រាក់ ប៉ុន្តែ​ដោយ​សារ​តែ​ការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​បាន​គាំទ្រ​ដោយ​ទីក្រុង​ប៉េកាំង ដែល​រួម​មាន​គោល​នយោបាយ​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ ហើយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រទេស​កម្ពុជា និង​ឡាវ ជា​កន្លែង​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​អាស៊ាន ក្រុម​វិនិយោគិន​ចិន​អាច​ស្វែងរក​វា​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ការ​យល់​ព្រម​សម្រាប់​ការ​វិនិយោគ​នៅទីនេះ​ជាង​ការ​និយាយ​ពី​ប្រទេស​ប្រេស៊ីល និង​ស៊ុយអែត ខណៈ​ទីផ្សារ​កាន់​តែ​ធំ​មិន​ខ្លាំង​ដូច​ប្រទេស​កម្ពុជា​ទេ​នៅ​ក្នុង​ទិសដៅ​គ្រប់គ្រង​គោល​នយោបាយ​»​។
ប៉ុន្តែ ទាំង​លោក Lovell និង​លោក Teow បាន​យល់​ថា មាន​មធ្យោបាយ​ផ្លូវ​ច្បាប់​ងាយ​ស្រួល​ក្នុង​ការ​ចៀសវាង​ពី​កណ្ដាប់ដៃ​ដែក​នៃ​ការ​ត្រួត​ពិនិត្យ​របស់​រដ្ឋាភិបាល​ចិន​សម្រាប់​ការ​វិនិយោគ​នៅក្រៅ​ប្រទេស ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​រដ្ឋបាល​រដ្ឋ​សម្រាប់​ទុន​បម្រុង​បរទេស​(SAFE)​នោះ​។
លោក Lovell ថ្លែងថា​៖«​មធ្យោបាយ​ផ្លូវ​ច្បាប់​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ធ្វើ​ការងារ និង​ការ​គ្រប់​គ្រង គឺ​ត្រូវ​បញ្ចេញ​មូលធន​ដែល​មាន​នៅក្រៅ​ប្រទេស​ចិន​ស្រាប់​»​។
លោក​បន្ថែម​ថា ប្រជាជន​ចិន​ជា​ទូទៅ​អាច​ចរាចរណ៍​មូលធន​វិនិយោគ​បរទេស​ដោយ​ចាំបាច់​ទទួល​បាន​ការ​យល់​ព្រម​ពី SAFE​។
ទោះបី​មាន​ការ​ព្រមាន​ទាំង​ក្រុម​វិនិយោគិន​ចិន​ដែល​ស្វែងរក​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ ប្រសិន​បើ​ការ​វិនិយោគ​ស្រប​ជាមួយ​នឹង​គោល​នយោបាយ​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ លោក Lovell លើក​ឡើង​ថា លំហូរ​ចូល​ហិរញ្ញប្បទាន​អាច​យក​ឈ្នះ​លើ​ឧបសគ្គ​នយោបាយ​បាន​។ លោក​លើក​ឡើង​ថា​៖ «​បទ​ប្បញ្ញត្តិ​ការ​គ្រប់​គ្រង​លើ​ទុន​បម្រុង​របស់​ប្រទេស​ចិន​មាន​ភាព​ស្មុគស្មាញ​គួរ​សម​»​។
លោក​បន្ថែម​ថា SAFE អាច​បន្ធូរ​បន្ថយ ឬ​រឹត​បន្តឹង​ការ​គ្រប់​គ្រង​របស់​ខ្លួន​នៅ​ពេល​ណា​មួយ​។
លោក​បាន​បន្ត​ទៀត​ថា​៖«​ការ​បន្ធូរ​បន្ថយ​ឬ​ការ​រឹត​បន្តឹង​នេះ​ជា​ទូទៅ​អាស្រ័យ​លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​នៅ​ពេល​វេលា​ណា​មួយ ហើយ​និន្នាការ​ដូច​នោះ​នឹង​ផ្លាស់​ប្តូរ​ឆ្ពោះ​ទៅ​រក​ការ​បន្ធូរ​បន្ថយ ឬ​ការ​រឹតបន្តឹង​ដែល​អាស្រ័យ​លើ​និន្នាការ​គោល​នយោបាយ​»៕

Aucun commentaire:

Enregistrer un commentaire