news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

vendredi 11 août 2017

"ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​លំផាត់​នៅតែ​រង​ការ​កាប់​រាន"



ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ជាប់​នឹង​ភូមិសាស្ត្រ​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី រាប់​សិប​ហិកតារ​បន្ថែម​ទៀត ត្រូវ​គេ​កាប់​រាន​ជា​លើក​ទី​បី ខណៈ​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នោះ បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​សមត្ថកិច្ច និង​​ស្ថាប័ន​តុលាការ​ចាត់​វិធានការ​ស្វែង​រក​អ្នក​ប្រព្រឹត្ត និង​ជន​ពាក់ព័ន្ធ​ទិញ​លក់​ដី​តំបន់​នោះ​ក្ដី។

ជនជាតិ​ដើម​ភាគតិច​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី អះអាង​ថា ព្រៃឈើ​រាប់​សិប​ហិកតារ​នៅ​ខាង​ត្បូង​ភ្នំអាត ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ត្រូវ​គេ​អារ​រំលំ​បន្ថែម​ទៀត​ដើម្បី​រាន​យក​ដី។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ពលរដ្ឋ​ភូមិ​សមុទ្រក្រោម ដែល​ចូល​ព្រៃ​រក​គោ​បាន​ប្រទះ​ឃើញ​មនុស្ស​មួយ​ក្រុម​មាន​ម៉ាស៊ីន​កាត់​ឈើ​បី​គ្រឿង កំពុង​អារ​រំលំ​ឈើ​អស់​រាប់​សិប​ហិកតារ​នៅ​ចម្ងាយ​ប្រមាណ ៥០០​ម៉ែត្រ​ពី​ជើង​ភ្នំ​អាត បន្ត​ពី​កន្លែង​អារ​រំលំ​ដើម​ឈើ​ដែល​សហគមន៍​ប្រទះ​ឃើញ​ពីរ​លើក​​កាល​ពី​ខែ​មិថុនា និង​ខែ​កក្កដា កន្លង​ទៅ។

ពលរដ្ឋ​ភូមិ​សមុទ្រក្រោម លោក អូច ខាណា បញ្ជាក់​ថា ម៉ាស៊ីន​កាត់​ឈើ​លាន់​ទ្រហឹង​ពេញ​ព្រៃ ខណៈ​​ព្រៃឈើ​ស្រស់ៗ​បាន​ដួល​រលំ​លើ​ផ្ទៃដី​ប្រវែង ២០០ ទៅ ៣០០​ម៉ែត្រ តាម​បណ្ដោយ​ព្រំ​ដី​ដែល​គេ​បាញ់ថ្នាំ​​ពណ៌​កាល​ពី​ខែ​មិថុនា។ លោក​ថា បាន​ផ្ដល់​ព័ត៌មាន​នេះ​ជូន​អាជ្ញាធរ​ភូមិ​ឃុំ​ភ្លាមៗ​ដើម្បី​ចាត់​វិធានការ​ទប់ស្កាត់​ការ​កាប់​រាន​នេះ៖ «កាប់​រំលំ​ពី​ត្បូង​ទៅ​ជើង ឥឡូវ​គេ​រំលំ​ច្រើន​ទៀត អា​ធំ! ២០០​ម៉ែត្រ ឃើញ​តែ​ដើម​ឈើ​ដួល។ ខ្ញុំ​ឃើញ​ម្សិលមិញ​ទៅ​រក​គោ​ក្នុង​ព្រៃ ខ្ញុំ​ឮ​ត្រង់ស៊ីន័រ​បី​គ្រឿង»។

​នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ពលរដ្ឋ​ភូមិ​សមុទ្រក្រោម បាន​ប្រទះឃើញ​សកម្មភាព​កាប់​រាន​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ តាំង​ពី​ចុង​ខែ​មិថុនា មក​ទល់​នឹង​ពេល​នេះ។ តាម​ការ​ប៉ាន់ប្រមាណ​ព្រៃ​ឈើ​រាប់​រយ​ហិកតារ​​ឋិត​នៅ​ខាងត្បូង​ភ្នំ​អាត ត្រូវ​គេ​អារ​រលំ ប៉ុន្តែ​មិន​ទាន់​ដុត​រាន​នៅ​ឡើយ។

នាយក​រង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​រតនគិរី លោក សាន សានី ទទួល​ស្គាល់​ថា មន្ត្រី​អនុរក្ស និង​សមត្ថកិច្ច​មូលដ្ឋាន​មួយ​ក្រុម​បាន​ចុះទៅ​កាន់​តំបន់​នោះ​ហើយ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ទាក់ទិន​បទល្មើស​ព្រៃឈើ​នេះ។ លោក​ថា កន្លង​ទៅ​នេះ មន្ត្រី​អនុរក្ស​បាន​រៀបចំ​របាយការណ៍​ទាក់ទិន​សកម្មភាព​លួច​កាប់​រាន​ព្រៃ​នេះ​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​រួច​ហើយ ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពិស្ដារ​ពី​របាយការណ៍​នោះ​ទេ៖ «ខ្ញុំ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ទាំង​អស់ ចាំ​មើល​ក្រុម​ការងារ​ខ្ញុំ​នៅ​ធ្វើការ»។

​កាល​ពី​ចុង​ខែ​មិថុនា ព្រៃឈើ​នៅ​តំបន់​ភ្នំ​អាត ត្រូវ​គេ​យក​ថ្នាំ​ពណ៌​បាញ់​នៅ​លើ​ដើម​ឈើ​ធ្វើ​ជា​ព្រំ ហើយ​ចាប់​ពី​ចំណុច​បាញ់​ថ្នាំ​ពណ៌​នោះ ដើម​ឈើ​ត្រូវ​គេ​អារ​រំលំ​ទំហំ​ទទឹង​ប្រមាណ ១០​ម៉ែត្រ និង​បណ្ដោយ​ជាង ៣​គីឡូម៉ែត្រ រហូត​ទល់​នឹង​ជើង​ភ្នំ​អាត សំគាល់​ជា​ព្រំ​ដី។ ក្នុង​តំបន់​ហ៊ុមព័ទ្ធ​នោះ​ដើម​ឈើ​ប្រមាណ ៣០ ទៅ ៤០​ហិកតារ ត្រូវ​គេ​អារ​រំលំ​ថ្មីៗ។ បន្ទាប់​មក​នៅ​ជាង​ពាក់​កណ្ដាល​ខែ​កក្កដា ព្រៃ​​ឈើ​រាប់​រយ​ហិកតារ​ថ្មី​ទៀត ត្រូវ​គេ​លួច​អារ​បន្ត​នៅ​តំបន់​នោះ។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឌិន ខុន្នី ចាត់​ទុក​ករណី​នេះ​ថា ជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ ខណៈ​សមត្ថកិច្ច​មិន​អាច​ទប់​ស្កាត់ និង​ស្វែង​រក​ជន​ប្រព្រឹត្ត​មក​ទទួល​ខុស​​ត្រូវ​បាន។ លោក​កត់សំគាល់​ថា បទល្មើស​ព្រៃឈើ​នេះ​សហគមន៍​បាន​ស្គាល់​អត្តសញ្ញាណ​អ្នក​​ស៊ី​ឈ្នួល​អា​រំលំ​ព្រៃ​ឈើ​ចំនួន​ពីរ​នាក់ ហេតុ​នេះ​ការ​ស្វែង​រក​ជន​ពាក់ព័ន្ធ​អាច​ធ្វើ​ទៅ​បាន ប្រសិន​​អាជ្ញា​ធរមាន​ឆន្ទៈ​បង្ក្រាប៖ «នៅ​តែ​កាប់​ទន្ទ្រាន​ដដែលៗ​សហគមន៍​គាត់​រាយការណ៍​ជា​បន្ត​បន្ទាប់ ហើយ​មិន​បាន​ទប់ស្កាត់​ព្រៃ​​ឈើ​ដែល​កំពុង​កើតឡើង អា​ហ្នឹង​ជា​កំហុស​ធំ»។

រហូត​មក​ទល់​នឹង​ម៉ោង ៣​រសៀល ថ្ងៃ​ទី​១០ ខែ​សីហា ក្រុម​សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​ទៅ​​បង្ក្រាប​ទីតាំង​កាប់​រាន​ដី បាន​ទៅ​ដល់​ភ្នំ​អាត និង​បាន​រក​ឃើញ​កន្លែង​កាប់​រាន​ថ្មី​នោះ​​ហើយ។ តាម​ការ​វាយ​តម្លៃ​ជំហាន​ដំបូង ព្រៃឈើ​ជាង ៥​ហិកតារ​ត្រូវ​បាន​គេ​លួច​អារ​រំលំ​ថ្មី​នេះ៕

Aucun commentaire:

Enregistrer un commentaire