ឆ្កែកញ្ជះយួនទ័លច្រកអូសគូថ ព្រោះជួបខ្លា!!!
បន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មឈប់ចេញទិដ្ឋាការដល់មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសនិងគ្រួសារ រដ្ឋាភិបាលកម្ពុជាយល់ព្រមបន្តទទួលយកជនជាតិកម្ពុជាដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋនៅអាមេរិក។
ភ្នំពេញ —
រដ្ឋាភិបាលកម្ពុជាប្រកាសបន្តទទួលយកពលរដ្ឋខ្លួន ដែលបានប្រព្រឹត្តល្មើសច្បាប់ ហើយដែលអាមេរិកចង់បញ្ជូនពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ តាមអនុស្សរណៈដែលមានស្រាប់កាលពីឆ្នាំ២០០២ បន្ទាប់ពីអាមេរិកប្រកាសលែងផ្តល់ទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍ឲ្យមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានិងសមាជិកគ្រួសារ ។
ក្នុងពិធីថ្លែងបាឋកថាស្ដីពីការយល់ដឹងពីស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងការរៀបចំនយោបាយការបរទេសរបស់កម្ពុជា នៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលើកឡើងថា កម្ពុជាបានធ្វើកំណត់ទូតទៅស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃពុធម្សិលមិញ ពាក់ព័ន្ធនឹងការប្រកាសរបស់ស.រ.អាឈប់ចេញប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដល់មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថា តើការធ្វើកំណត់ទូតនោះមានអត្ថន័យបែបណាខ្លះនោះទេ។
លោក ប្រាក់ សុខុន បញ្ជាក់ថា កម្ពុជាសម្រេចបន្តទទួលយកជនជាតិកម្ពុជាដែលបញ្ជូនមកពីសហរដ្ឋអាមេរិកវិញ ទៅតាមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចេញកាលពីឆ្នាំ២០០២ ស្តីពីការអនុញ្ញាតឲ្យសហរដ្ឋអាមេរិកនិរទេសជនជាតិខ្មែរដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋនៅអាមេរិក ត្រឡប់មកកម្ពុជាវិញ និងត្រៀមបញ្ជូនមន្រ្តីទៅអាមេរិកដើម្បីសម្ភាសជនជាតិខ្មែរចំនួន២៦នាក់ទៀត ដែលស.រ.អាគ្រោងបញ្ជូនមកកម្ពុជាក្នុងពេលឆាប់ៗ។
លោកមានប្រសាសន៍ថា៖
«យើងទទួលយកបន្តកម្មវិធីនេះផ្អែកទៅលើអនុស្សរណៈដែលមានស្រាប់ បានន័យថា លក្ខខណ្ឌដែលមាននៅក្នុងអនុស្សរណៈដែលមានស្រាប់ឆ្នាំ២០០២ហ្នឹង គឺយើងបន្តសិន ទម្រាំតែថា យើងអាចចរចាគ្នា ក្រែងរកដំណោះស្រាយអីធូរស្រាលជាង ចំពោះអ្នកដែលត្រូវត្រឡប់មកវិញនោះ។ យើងចាំមើលដល់ថ្ងៃក្រោយ មើលស្ថានការណ៍ក្រែងធូរស្រាលឡើងវិញទៅ យើងអាចសុំឲ្យគាត់ពិចារណាឡើងវិញពីរឿងទិដ្ឋភាពមនុស្សធម៌ និងមេត្តាធម៌»។
លោក ប្រាក់ សុខុន បន្ថែមថា ក្រោយការទទួលយកជនជាតិកម្ពុជាអស់រយៈពេល១៥ឆ្នាំកន្លងទៅកម្ពុជាក៏បានផ្អាកជាបណ្តោះអាសន្នដើម្បីស្នើធ្វើវិសោធនកម្មអនុស្សរណៈយោគយល់នេះជាមួយសហរដ្ឋអាមេរិក ឲ្យមានការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកដែលត្រូវបញ្ជូនមកវិញ និងដើម្បីឲ្យការអនុវត្តនោះស្របតាមគោលការណ៍មនុស្សធម៌។ ប៉ុន្តែលោកថា រដ្ឋាភិបាលអាមេរិកបានសម្រេចច្រានចោលរាល់ការស្នើគ្រប់ចំណុចរបស់កម្ពុជា។
បន្ទាប់ពីការថ្លែងរបស់លោក ប្រាក់ សុខុន នារសៀលថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយប្រកាសថា ការកំហិតទិដ្ឋាការគឺជា ការសម្រេចរបស់រដ្ឋាភិបាលអាមេរិក។ ក្រសួងការបរទេសបញ្ជាក់ថា ទណ្ឌកម្មទិដ្ឋាការនេះគឺ មិនសមហេតុផល និងផ្ទុយពីកិច្ចសហប្រតិបត្តិការល្អប្រសើររវាងសហរដ្ឋអាមេរិក និងកម្ពុជា។
សេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចេញកាលពីថ្ងៃពុធ បញ្ជាក់ថា រដ្ឋាភិបាលអាមេរិកសម្រេចផ្អាកការចេញទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍ ដូចជាទេសចរណ៍ ជំនួញ និងសុខភាព ឲ្យទៅមន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូល និងសមាជិកក្រុមគ្រួសាររបស់មន្រ្តីទាំងនោះ ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ។
លោក David Josar អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការលើកឡើងរបស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាទេ នាព្រឹកនេះ ដោយលោកបានបង្វែរសំណួរទៅកាន់ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកវិញ។
ការដាក់ទណ្ឌកម្មដោយផ្អាកការចេញទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍របស់អាមេរិកនេះ ត្រូវបានក្រុមអ្នកឃ្លាំមើលសង្គម និងនយោបាយលើកឡើងថា អាចមានការពាក់ព័ន្ធនឹងវិបត្តិនយោបាយនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន។
លោក អ៊ា សុផល សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Occidental College នៃទីក្រុង Los Angeles សហរដ្ឋអាមេរិក ប្រាប់ តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលថា ការដាក់ទណ្ឌកម្មដោយផ្អាកទិដ្ឋការមួយចំនួនសម្រាប់មន្រ្តីក្រសួងការបរទេសគឺជា ជម្រើសដ៏ត្រឹមត្រូវ ហើយថា អាជ្ញាធរកម្ពុជាគួរតែអរគុណអាមេរិកដែលមិនបានផ្អាកទិដ្ឋាការដល់គ្រប់ប្រជាជនកម្ពុជាទាំងអស់។ លោកបន្ថែមថា លោកសង្ឃឹមថា ការផ្អាកទិដ្ឋាការនេះនឹងជួយកែលម្អស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យមានភាពប្រសើរឡើង។
«អាមេរិកប្រហែលជានឹងបន្តនូវយុទ្ធនាការដាក់សម្ពាធទៅលើប្រទេសកម្ពុជា ទាក់ទងទៅនឹងការចាប់ខ្លួនលោក កឹម សុខា ឬក៏ការបិទនូវសារព័ត៌មានជាដើម។ ខ្ញុំគិតថា អាមេរិកនឹងអាចបន្តនូវយុទ្ធនាការដាក់សម្ពាធបន្ថែមទៀតទៅលើកម្ពុជា ទាក់ទងបញ្ហាហ្នឹង»។
ពលរដ្ឋខ្មែរចំនួន៥៦៦នាក់ត្រូវបាននិរទេសពីសហរដ្ឋអាមេរិកមកវិញ ចាប់តាំងពីពេលកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងឆ្នាំ២០០២ ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកនិរទេសជនជាតិខ្មែរដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋនៅអាមេរិក ត្រឡប់មកកម្ពុជាវិញ។ ជនជាតិខ្មែរទាំងនោះ ភាគច្រើនកើតនៅជំរំភៀសខ្លួនក្នុងប្រទេសថៃ បន្ទាប់ពីគ្រួសាររបស់ពួកគេគេចពីសង្គ្រាមនៅកម្ពុជា ហើយធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកពេលពួកគេនៅជាកុមារ។
ក្នុងសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយទៀត ដែលចេញនៅថ្ងៃពុធម្សិលមិញ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានផ្ញើសារប្រាប់ពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាអសន្តិសុខផ្សេងៗ។ សេចក្តីប្រកាសនោះបញ្ជាក់ថា ស្ថានការណ៍នៅប្រទេសកម្ពុជាមានការចាប់ខ្លួនអ្នកនយោបាយជាច្រើននាក់ ការបណ្ដេញអង្គការសង្គមស៊ីវិល និងការបណ្តេញបុគ្គលិកបរទេសចេញពីកម្ពុជា ការប្រឆាំងរាល់សម្ដីរបស់អាមេរិកពីសំណាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា រួមទាំងបញ្ហាតានតឹងជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជានេះផងដែរ។
ស្ថានទូតអាមេរិកបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរក្នុងន័យដើមថា៖
«បើទោះបីជាស្ថានទូតមិនអាចបញ្ជាក់ព័ត៌មានឲ្យបានច្បាស់ ចំពោះគម្រោងនៃការធ្វើបាតុកម្មនានា ឬបញ្ហាសន្តិសុខនៅពេលនេះក៏ដោយ ប៉ុន្តែយើងជំរុញឲ្យប្រជាជនអាមេរិកទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះបញ្ហានេះ។ ហើយបើទោះជាការតវ៉ា ឬព្រឹត្តិការណ៍ដែលអាចកើតឡើងនោះមានគោលបំណងស្វែងរកសន្តិភាពក្តី ស្ថានការណ៍នេះក៏អាចក្លាយទៅជាការប្រឈមមុខដាក់គ្នា ឬក៏អាចក្លាយទៅជាការប្រើអំពើហិង្សាដ៏ធំ ដោយគ្មានការជូនដំណឹងជាមុនផងដែរ»។
តាសែនខ្លាំងណាស់គឺខ្លាំងមិនមើលមាឌខ្លួន,រស់ដោយសារគេស្លាប់ដោយសារគេកុំភ្លីពេក..តូចដូចត្រីក្រឹម.....
RépondreSupprimer