news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

vendredi 20 octobre 2017

សហភាព​អន្តរ​សភា​IPU អនុម័ត​សេចក្ដី​សម្រេច​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា





សហភាព​អន្តរ​សភា ហៅ​កាត់​ថា IPU តំណាង​ឲ្យ​រដ្ឋសភា​មកពី ១៧៣​ប្រទេស​នៅ​ទូទាំង​ពិភពលោក បាន​អនុម័ត​សេចក្ដី​សម្រេច​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ចាស់ដៃ ដែល​បាន​ធ្វើ​យុទ្ធនាការ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត មក​លើ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​ធំ​ជាង​គេ​មួយ​នេះ​នៅ​កម្ពុជា។


សហភាព​អន្តរ​សភា IPU បាន​សម្ដែង​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើន​ឡើង នៃ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​មក​លើ​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​នៅ​ប្រទេស​កម្ពុជា និង​កង្វះ​នូវ​ការ​ឆ្លើយ​តប​ច្បាស់លាស់ និង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា និង​គណៈប្រតិភូ​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​សន្និបាត​លើក​ទី​១៣៧​នេះ ចំពោះ​ករណី​ដែល​រដ្ឋាភិបាល​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅមុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨​នេះ។

ឆ្លើយតប​នឹង​សំណួរ​របស់​ប្រធាន​សហភាព​អន្តរ​សភា IPU លោក សាបឺ ហ៊ូសេន ចូវដូរី (Saber Hossain Chowdhury) ជុំវិញ​ករណី​ថា តើ​ការ​ធ្វើ​វិសោធនកម្ម​ចុងក្រោយ​លើ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ចំនួន​៤ រួម​ទាំង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នឹង​ជា​ការ​សំដៅ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែរ ឬ​យ៉ាងណា​នោះ លោក យ៉ង់ សែម សមាជិក​ព្រឹទ្ធិ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាង​គណៈប្រតិភូ​កម្ពុជា​ដែល​បាន​ចូលរួម​សន្និបាត​នេះ បាន​ផ្តល់​ចម្លើយ​អល់អែក​ហាក់​មិន​ច្បាស់លាស់​ថា ដោយសារតែ​ពេលនេះ​លោក​កំពុង​ចូលរួម​ក្នុង​សន្និបាត​នេះ លោក​ពុំបាន​ទទួល​ដំណឹង​ណាមួយ​អំពី​លទ្ធផល​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ​ឡើយ។ លោក យ៉ង់ សែម ព្យាយាម មិន​ឆ្លើយ​ចំៗ​ទៅ​នឹង​សំណួរ​ថា តើ​លោក​នឹង​បោះឆ្នោត​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ទាំង​នេះ​ឡើយ ដោយ​ដោះសា​រថា លោក​មិន​បាន​ឃើញ​អត្ថបទ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ​ឡើយ៖

«សំណួរ​៖ បាទ​! យើង​ចង់​និយាយ​ឲ្យ​ច្បាស់លាស់​ទៅ​កម្ពុជា ថា​យើង​គាំទ្រ​ស្ថាប័ន​សភា​ប្រទេស​នេះ ប៉ុន្តែ​ប្រសិនបើ​លោក​នឹង​ធ្វើ​ច្បាប់​ទាំងនេះ ដើម្បី​ជា​ការ​រំលាយ​គណបក្សប្រឆាំង​តែមួយគត់​នៅ​កម្ពុជា ហើយ​មិនមែន​តែ​រឿង​ហ្នឹង​ទេ គណបក្ស​សង្គ្រោះជាតិ​មាន​អាសនៈ​រហូតដល់​ទៅ ៥៥ អាសនៈ​ឯណោះ ហើយ​សេចក្ដី​ព្រាងច្បាប់​វិសោធនកម្ម​ទាំងនេះ គ្រោង​នឹង​យក​អាសនៈ​អស់ទាំង​នេះ​ទៅ​ចែកចាយ​ឲ្យ​គណបក្ស​នយោបាយ​តូចតាច​ដែល​បាន​ចាញ់​ឆ្នោត​។ ដូចដែល​យើង​ដឹង​ហើយ រដ្ឋាភិបាល​កម្ពុជា​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស តើ​លោក​គិត​ថា ទង្វើ​បែបនេះ ជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការអនុវត្ត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​ដែរ​ឬទេ​?

ចម្លើយ​៖ ដូចដែល​ខ្ញុំ​បាន​លើក​ឡើង​ពី​ខាងដើម​នេះ​ហើយ​លោក​ប្រធាន ខ្ញុំ​ពុំបាន​ឃើញ​សេចក្ដី​ព្រាង​វិសោធនកម្ម​ទាំងនោះ​នៅឡើយ​ទេ ហើយ​ថា យើង​នឹង​សម្របសម្រួល​ទស្សនកិច្ច​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អ្នកតំណាងរាស្ត្រ​របស់​សហភាព​អន្តរ​សភា ដោយសារតែ​លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​ទស្សនកិច្ច​ស្វែងរក​ការពិត​នៅ​កម្ពុជា។ ដូច្នេះ យើង​នឹង​សម្របសម្រួល​ទស្សនកិច្ច​នេះ។ យើង​ដឹង​ហើយ​ថា ដូចដែល​សហការី​របស់​ខ្ញុំ​លើកឡើង​ហើយ យើង​ពុំបាន​ដេញ​តាម​ចាប់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ទាំងនេះ​ទេ។ ពួកគេ​រត់គេច​ខ្លួន​ដោយ​ខ្លួនឯង​ទេ ហើយ​ពួកគេ​អាច​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ពេល​ណា​ក៏បាន តាម​ដែល​ពួកគេ​ចង់​។ នេះ​គឺជា​ការធានា​របស់​យើង»។

សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​តំណាងរាស្ត្រ របស់​សហភាព​អន្តរ​សភា IPU ដែល​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា នៅមុន​ពេល​បិទ​បញ្ចប់​សន្និបាត​សហភាព​អន្តរសភា IPU លើក​ទី​១៣៧ ធ្វើឡើង​នៅ​ទីក្រុង សេន ភេធ័រប៊ឺគ (Saint Petersburg) នៃ​សហព័ន្ធ​រុស្ស៊ី ថា ចម្លើយ​ផ្ដល់​ដោយ​គណៈប្រតិភូ​កម្ពុជា ពី​ខាង​លើ​នេះ ជា​ការ​មិន​ច្បាស់លាស់ និង​មិន​អាច​ជឿ​បាន។ សហភាព​អន្តរ​សភា IPU បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខ្មែរ​បញ្ឈប់​ជាបន្ទាន់​រាល់​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​នានា មក​លើ​ក្រុម​សមាជិក​តំណាងរាស្ត្រ​គណបក្សប្រឆាំង ហើយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​នានា ព្រមទាំង​ផ្ដល់​នូវ​ការធានា​សមស្រប​គ្រប់​បែប​យ៉ាង​ដើម្បី​ធានា​ថា ក្រុម​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សង្គ្រោះជាតិ​ដែល​បាន​រត់​គេចខ្លួន​ទៅ​ក្រៅ​ប្រទេស អាច​វិល​ត្រលប់​មក​កម្ពុជា​វិញ​បាន​ដោយ​សុវត្ថិភាព ពុំ​មាន​ការ​ពន្យា​ពេលណា​មួយ​ឡើយ ដើម្បី​ឲ្យ​ពួកគេ​អាច​បន្ត​សកម្មភាព​នយោបាយ​របស់​ខ្លួន​ក្នុង​គណបក្ស​សង្គ្រោះជាតិ និង​អាច​ធ្វើ​យុទ្ធនា​ការឃោសនា ដោយ​សេរី​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ដែល​ខិត​ជិត​ចូល​មកដល់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ដោយ​ពុំ​មាន​ការភ័យខ្លាច​ចំពោះ​ការ​ចាប់ខ្លួន​បន្ថែម​ណាមួយ​ឡើយ ឬ​ការ​រំលាយ​គណបក្សប្រឆាំង​តែមួយគត់​ក្នុង​រដ្ឋសភា។

សហភាព​អន្តរ​សភា ដាស់តឿន និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង និង​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​នានា​ជាបន្ទាន់​មក​លើ​រូបលោក កឹម សុខា ដើម្បី​អនុញ្ញាត​ឲ្យ​លោក​អាច​បំពេញ​មុខងារ​ជា​អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​គណបក្សប្រឆាំង ដោយ​មិន​ត្រូវ​មាន​ការ​ពន្យា​ពេល និង​រឹតត្បិត​ណាមួយ​ឡើយ។

សហភាព​អន្តរ​សភា IPU ដដែល​នេះ ផ្ដល់​សេចក្ដី​សន្និដ្ឋាន​ថា វីដេអូ​ឃ្លីប​អំពី​សុន្ទរកថា​របស់​លោក កឹម សុខា កាលពី​ឆ្នាំ​២០១៣ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន យក​មក​ប្រើ​ប្រាស់​ជា​ភស្តុតាង​ដាក់​បន្ទុក​លោក កឹម សុខា ពុំ​មាន​ខ្លឹមសារ​ណាមួយ​ទាល់​តែ​សោះ ដែល​អាច​ចាត់ទុកថា លោក កឹម សុខា បាន​ប្រព្រឹត្តិ​បទល្មើស​ឧក្រិដ្ឋ​នោះ។ សហភាព​អន្តរ​សភា IPU គូស​បញ្ជាក់​ថា គ្មាន​ចំណុច​ណាមួយ​ក្នុង​វីដេអូ​ឃ្លីប​ដាក់​បន្ទុក​នេះ ដែល​ថា​លោក កឹម សុខា បាន​ញុះញង់​ឲ្យ​មានការ​ស្អប់ខ្ពើម ឬ​ប្រើប្រាស់​អំពើ​ហិង្សា ឬ​ពាក្យពេចន៍​ប្រមាថ បង្ខូច​កេរ្តិ៍ឈ្មោះ។ សហភាព​អន្តរ​សភា IPU ក៏បាន​លើកឡើង​ដែល​ថា លោក កឹម សុខា បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ណាស់​ថា លោក​មាន​គោលបំណង​ក្នុង​ការ​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ផ្នែក​នយោបាយ​តាមរយៈ​ការ​ឈ្នះ​ការ​បោះឆ្នោត។

សហភាព​អន្តរ​សភា IPU ពិចារណា​ឃើញ​ថា ហេតុ​ដូច្នេះ​ហើយ សេរីភាព​នៃ​ការ​បញ្ចេញមតិ របស់​លោក កឹម សុខា ត្រូវ​បាន​គេ​រំលោភ​យ៉ាង​ជាក់ច្បាស់ នៅ​ក្នុង​ករណី​នេះ។ សហភាព​អន្តរ​សភា IPU ថា ខ្លួន​ពិតជា​មានការ​រន្ធត់​ក្រៃលែង​ដែល​ថា វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​ប្រើប្រាស់​ជា​ភស្តុតាង​នៃ​អំពើ​ក្បត់ជាតិ​របស់​លោក កឹម សុខា ហើយ​ដែល​ករណី​នេះ លោក កឹម សុខា អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​៣០​ឆ្នាំ។ សហភាព​អន្តរ​សភា IPU ក៏បាន​ព្រមាន​ផង​ដែរ​ចំពោះ​ការរំលោភ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​របស់​លោក កឹម សុខា យ៉ាង​ជាក់ច្បាស់ ព្រោះថា​លោក​ពុំបាន​ប្រព្រឹត្តិ​អំពើ​បទល្មើស​ជាក់ស្ដែង​ឡើយ។

សេចក្ដី​សម្រេច​របស់​សហភាព​អន្តរ​សភា IPU ស្នើ​ឲ្យ​អគ្គលេខាធិការ​របស់​ខ្លួន​ចាត់វិធានការ​សមស្រប​គ្រប់​បែប​យ៉ាង ដើម្បី​រៀបចំ​ឲ្យ​មាន​នូវ​ដំណើរ​ទស្សនកិច្ច​ស្វែងរក​ការពិត ដឹកនាំ​ដោយ​គណៈប្រតិភូ​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អ្នកតំណាងរាស្ត្រ​របស់ IPU មកកាន់​ប្រទេស​កម្ពុជា ដើម្បី​អាច​ឲ្យ​គណៈប្រតិភូ​នេះ ចូល​ជួប​សួរសុខទុក្ខ​ជាមួយ​លោក កឹម សុខា ក្នុង​ពន្ធនាគារ​បាន​ដោយ​ផ្ទាល់។ សភា​សហភាព​អន្តរ​សភា IPU អំពាវនាវ​ឲ្យ​រដ្ឋសភា​ជាតិ​កម្ពុជា សម្របសម្រួល​ទស្សនកិច្ច​នេះ ឲ្យ​បាន​ឆាប់រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ខណៈ​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះលែង​លោក កឹម សុខា និង​ទម្លាក់​ចោល​បទចោទប្រកាន់​នានា​ប្រឆាំង​នឹង​លោក។

សេចក្ដី​សម្រេច​របស់​សហភាព​អន្តរ​សភា ក៏​មិន​បាន​បំភ្លេច​រំលឹក​អំពី​ការ​អនុលោម​តាម​គោលការណ៍ និង​គុណ​តម្លៃ ដែល​ការពារ​ដោយ​សហភាព​អន្តរ​សភា ដូចដែល​មាន​ចែង​ក្នុង​សេចក្ដីថ្លែងការណ៍​ជា​សាកល​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សហភាព​អន្តរ​សភា កាលពី​ខែ​កញ្ញា ឆ្នាំ​១៩៩៧ ដែល​ថា រដ្ឋ​ដែល​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ ត្រូវ​ធានា​ថា រាល់​ដំណើរការ​នៃ​ការ​ប្រគល់ ទទួល និង​ផ្ទេរ​អំណាច ត្រូវ​អនុញ្ញាត​ឲ្យ​មានការ​ប្រកួតប្រជែង​ផ្នែក​នយោបាយ​ដោយ​សេរី ហើយ​គឺជា​លទ្ធផល​នៃ​ការចូលរួម​ដោយ​ចំហ សេរី និង​មិន​មាន​ការរើសអើង​ចំពោះ​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​អនុវត្ត​ស្របតាម​គោលការណ៍​នីតិរដ្ឋ។

សហភាព​អន្តរ​សភា សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា នឹង​មាន​ការ​អត់ធ្មត់ និង​ទទួលយក​តួនាទី​របស់​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ប្រទេស​កម្ពុជា។ សហភាព​អន្តរ​សភា​ចាត់ទុកថា ជា​ការ​សំខាន់​ដែល​គណបក្ស​សង្គ្រោះជាតិ​អាច​ឈរ​ឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​បាន​ដោយ​សន្តិវិធី៕

ដោយ មាន ឫទ្ធិ 2017-10-19 RFA

Aucun commentaire:

Enregistrer un commentaire