news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

lundi 13 novembre 2017

រថក្រោះ​អ៊ុយក្រែន​ចំនួន ៥ គ្រឿង​នឹង​ត្រូវ​បញ្ជូន​មក​ដល់​ថៃ​ នៅ​ចុង​ខែ​នេះ


ក្រុងបាងកក: យោងតាម​ប្រភព​ព័ត៌មាន​ពី​យោធា​បាន​ឲ្យដឹង​ថា រថក្រោះ​អ៊ុយក្រែន ៥ គ្រឿង​ទៀត​នឹង​ត្រូវ​បញ្ជូន​មក​ដល់​ថៃ​នៅ​ចុង​ខែ​នេះ ខណៈ​រហូត​មក​ទល់​ពេល​នេះ កងភូមិន្ទ​ថៃ​បាន​ទទួល​រថក្រោះ ធុនT84 Oplot ផលិត​នៅ​អ៊ុយក្រែន ៣១ គ្រឿង​ហើយ​នោះ។
អ៊ុយក្រែន បាន​ជាប់​កិច្ចសន្យា​ផ្គត់ផ្គង់​រថក្រោះ​ធុន T84 Oplot ៤៩ គ្រឿង​ដែល​គិត​ជា​ទឹក​ប្រាក់​ចំនួន ៧,២ ពាន់​លាន​បាត​ក្នុង​ឆ្នាំ ២០១១ ប៉ុន្តែ​មាន ការ​យឺតយ៉ាវ​ក្នុងការ​ដំណើរ​ការផលិត និង​ការ​ប្រគល់​ជូន​ដោយសារ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​ប្រទេស​នេះ។

យោងតាម​ប្រភព​ព័ត៌មាន​នោះ​បាន​ឲ្យដឹង​ថា កន្លង​មក រថក្រោះ​ផលិត​នៅ​អ៊ុយក្រែន ៣១ គ្រឿង ត្រូវបាន​បញ្ជូន​មក​ដល់​ប្រទេស​ថៃ និង​រថក្រោះ ៥ គ្រឿង​ទៀត ពេល​នេះ កំពុង​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ប្រទេស​នេះ ដោយ​ដឹក​ជញ្ជូន​តាម​ផ្លូវ​កប៉ាល់ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ទៅ​ដល់​ប្រទេស​ថៃ​នៅ ចុង​ខែ​វិច្ឆិកា​នេះ។
រថក្រោះ ១៣ គ្រឿង​ទៀត ត្រូវបាន​ផលិត​រួច​ជាស្រេច ហើយ​ពេលនេះ​អ៊ុយក្រែន កំពុង​រង់ចាំ​ក្រុម​គណៈប្រតិភូ​យោធា​មួយ​ក្រុម​ធ្វើ​ដំណើរ​ទៅ​ទីនោះ ដើម្បី​ត្រួត​ពិនិត្យ​មើល​រថក្រោះ​ទាំង​នោះ នា​ចុង​ខែ​នេះ។
ក្នុងអំឡុង​ពិធី​តាំងពិព័រណ៍​ការពារ​ជាតិ និង​សន្តិសុខ​ក្នុង​ឆ្នាំ ២០១៧ នៅ​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ចន្ទ​មុន ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Prawit Wongsuwan ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​លោក Stepan Poltorak និង​រដ្ឋមន្ត្រី​បាន​ជូន​ដំណឹង​លោក Prawit អំពី​ដំណើរការ​ប្រគល់​រថក្រោះ​ទាំង​នោះ៕

Aucun commentaire:

Enregistrer un commentaire