news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

dimanche 10 décembre 2017

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ម្នាក់​សារទរ​ការ​ដាក់​បំរាមទិដ្ឋការ​លើ​មន្ត្រី​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ខូច​ដល់ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ


VOA News 09 ធ្នូ 2017

សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា នៃ​គណបក្ស​សាធារណរដ្ឋ ដ៏​មាន​ឥទ្ធិ​ពលមួយ​រូប មក​ពី​រដ្ឋ​ Texas លោក​ Ted Cruz ​បាន​អប​អរ​សារទរលោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ Rex Tillerson ​ដែល​បាន​ចេញ​សេចក្តី​ប្រកាស​ដាក់​បំរាម​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ខូច​ដល់​ដំណើរ​ការលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា។

នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​របស់​លោក កាល​ពី​ថ្ងៃ​សុក្រម្សិល​មិញ លោក Ted Cruz បាន​និយាយថា៖ «នេះ​ជា​ជំហាន​ទីមួយ​យ៉ាងល្អ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ឲ្យ​មានលទ្ធិ​ប្រជាធិបតេយ្យឡើង​វិញក្នុង​ប្រទេស​កម្ពុជា និង ជា​ការ​ឆ្លើយ​តបមួយ​ដែល​ត្រូវ​ការយ៉ាង​ខ្លាំងដើម្បី​ទប់​ទប់​ឥទ្ធិពលចិន ដែល​កាន់​តែ​កើន​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ»។

លោក​ Ted Cruz ​បាន​បន្ត​ទៀត​ថា៖ « ហ៊ុន​សែន ប្រឈម​និង​ជម្រើស​យ៉ាង​សាមញ្ញ​មួយ គឺ​ដោះ​លែង​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ ដាក់​ឲ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ លប់បំបាត់​ការ​ហាម​ប្រាម​របស់​លោក ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​ដោយ​ចំហរ និង សិទ្ធិសេរីភាព​ក្នុង​ការ​និយាយ​ស្តី បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​ស.រ.អា​ថែម​ទៀត»។

នៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​សុក្រ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា បាន​សម្តែង​នូវ​«ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​ក្រសួង​ការបរទេស​អាមេរិក ​ដែល​ពុំ​ពិចារណា​លើ​អង្គហេតុ​ និង​អង្គច្បាប់​ជុំវិញ​ការ​វិវត្ត​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា​‍»។ 

Aucun commentaire:

Enregistrer un commentaire