news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

lundi 11 décembre 2017

“សំឡេង​ពលរដ្ឋ​ទន់​ខ្សោយ​ត្រូវ​គេ​ផាត់​ចេញ​ដោយ​សារ​ការ​មិន​គោរព​សិទ្ធិមនុស្ស​ពេញ​លេញ”


ក្នុង​បទ​វិចារណកថា​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៧ របស់​អ្នកស្រី ឃ្លែរ វ៉ាន ឌឺវ៉ារេន (Claire Van der Vaeren) អ្នក​សម្របសម្រួល​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ និង​ជា​តំណាង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី​បាន​គូស​បញ្ជាក់​ថា បើ​ទោះ​ជា​មាន​សន្ធិសញ្ញា​អន្តរជាតិ និង​ច្បាប់​ជាតិ​ជាច្រើន ត្រូវ​បាន​អនុម័ត​ឡើង​ដើម្បី​ធានា​សិទ្ធិ​របស់​មនុស្ស​គ្រប់រូប រួមមាន ស្ត្រី កុមារ ជន​ពិការ សហគមន៍​ជនជាតិ​ដើម និង​ក្រុម​ជន​ងាយ​រងគ្រោះ​ដទៃ​ទៀត​ក៏ដោយ ក៏​ជម្លោះ និង​វិសមភាព​នៅតែ​បន្ត​កើតមានឡើង​ក្នុង​ពិភពលោក​នេះ​នៅឡើយ។
អ្នកស្រី​ថា ការណ៍​នេះ តម្រូវ​ឲ្យ​មនុស្ស​គ្រប់រូប​ត្រូវ​ពិចារណា និង​រិះគិត​អំពី​វិធីសាស្ត្រ​ដែល​ត្រូវ​បន្ត​អនុវត្ត​នា​ពេល​ខាងមុខ។
អ្នកស្រី ឃ្លែរវ៉ាន ឌឺវ៉ារេន សរសេរ​ថា ជា​ញឹកញយ​ណាស់ ពិភពលោក​បាន​ដើរ​ឃ្លាត​ចាក​ឆ្ងាយ​ចេញពី​ទស្សនៈ​អំពី​ការ​គោរព​សិទ្ធិមនុស្ស​ជា​សាកល​នេះ ហើយ​ជា​លទ្ធផល ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​បាន​ជួបប្រទះ​នូវ​សង្គ្រាម និង​ទទួលរង​នូវ​វិបត្តិ​ផ្សេងៗ ក៏ដូចជា​ការ​ផាត់​ចេញ​នូវ​សំឡេង​របស់​ពលរដ្ឋ​ទន់ខ្សោយ។
យ៉ាង​ណា​ក៏​ដោយ អ្នកស្រី ឃ្លែរវ៉ាន ឌឺវ៉ារេន ថា សេចក្ដី​ថ្លែង​ការណ៍​ជា​សាកល​អំពី​សិទ្ធិមនុស្ស មិន​ដែល​បញ្ឈប់​ការ​ជំរុញ​ទឹកចិត្ត ឲ្យ​មនុស្ស​នៅ​តែ​មាន​ភាព​រឹងមាំ និង​ពុះពារ​តស៊ូ​ដើម្បី​ឲ្យ​ស្ថាប័ន​គ្រប់គ្រង​រដ្ឋ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ជាក់ស្ដែង កាលពី​ឆ្នាំ​២០១៥ ថ្នាក់ដឹកនាំ​ពិភពលោក​បាន​គូស​បញ្ជាក់​ឡើងវិញ នូវ​ទស្សនៈ​ដែល​មាន​ចែង​ក្នុង​សេចក្ដីថ្លែងការណ៍​ជា​សាកល​អំពី​សិទ្ធិមនុស្ស​នេះ តាមរយៈ​ការ​អនុម័ត​របៀបវារៈ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ។
របៀបវារៈ​ឆ្នាំ​២០៣០​នេះ គូស​បញ្ជាក់​ថា ការ​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​សង្គម​ផាត់​ចោល អាច​សម្រេច​បាន លុះត្រាតែ​មនុស្ស​គ្រប់រូប​ទទួល​បាន​សិទ្ធិ និង​សមត្ថភាព​ពេញលេញ ដោយ​គ្មាន​ការរើសអើង ដូចដែល​បាន​ធានា​ដោយ​ច្បាប់​អន្តរជាតិ ហើយ​ការណ៍​នេះ ក៏​ជា​សសរ​គ្រឹះ​ដ៏​រឹងមាំ សម្រាប់​សង្គម​ទាំងឡាយ ប្រកបដោយ​យុត្តិធម៌ និង​សុខ​សន្តិភាព សម្រាប់​មនុស្ស​ទាំងអស់​គ្នា។
អ្នកស្រី ឃ្លែរវ៉ាន ឌឺវ៉ារេន ក៏បាន​លើកឡើង​អំពី​សារសំខាន់​នៃ​ការ​បើក​ទូលាយ​ឲ្យ​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល ក្នុង​ការ​រួមចំណែក​ជា​វិជ្ជមាន​ដើម្បី​សម្រេច​បាន​អាទិភាព​នៃ​ការ​អភិវឌ្ឍ​ជាតិ។ អ្នកស្រី​ថា ដោយសារ​តែ​មាន​ការ​ចូល​រួម​ធ្វើការ​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល កិច្ច​សហប្រតិបត្តិការ​រវាង​សហគមន៍​មូលដ្ឋាន សហគមន៍​ជនជាតិ​ដើម​ភាគតិច ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​កិច្ច​លើកស្ទួយ​ការគ្រប់គ្រង​ព្រៃឈើ និង​ជលផល​ប្រកបដោយ​ចិរភាព បាន​ផ្ដល់​នូវ​ភាព​វិជ្ជមាន​មួយ​ចំនួន​ហើយ។ អង្គការ​សង្គម​ស៊ីវិល មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​រៀបចំ​គោលនយោបាយ និង​អនុវត្ត​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ឆ្លើយតប និង​បង្ការ​អំពើ​ហិង្សា​ផ្នែក​យែនឌ័រ និង​អំពើ​ហិង្សា​លើ​កុមារ ក៏ដូចជា​នៅ​ក្នុង​ដំណើរការ​សម្រេច​បាន​នូវ​សិទ្ធិ​ទទួល​បាន​ការ​បង្ការ ព្យាបាល​មេរោគ​អេដស៍ និង​សេវា​ថែទាំ​សុខភាព សម្រាប់​អ្នក​ដែល​ត្រូវការ​ជា​ចាំបាច់។
ថ្លែង​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំនេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស មាន​ប្រសាសន៍​ថា សិទ្ធិមនុស្ស​គឺជា​មូលដ្ឋានគ្រឹះ​នៃ​សង្គម​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចិរភាព។ សេចក្ដីថ្លែងការណ៍​ជា​សាកល​អំពី​សិទ្ធិមនុស្ស បង្កើត​ឲ្យ​មាន​សមភាព និង​សេចក្ដី​ថ្លៃថ្នូរ​សម្រាប់​មនុស្ស​គ្រប់រូប។ សេចក្ដីថ្លែងការណ៍​នេះ តម្រូវ​ឲ្យ​រដ្ឋាភិបាល​ទទួលខុសត្រូវ​ក្នុង​ការ​ធានា​ថា ប្រជាជន​ទាំងអស់​អាច​ទទួល​បាន​នូវ​សិទ្ធិ និង​សេរីភាព​ដែល​មិន​អាច​ដកហូត​បាន៕
2017-12-10

Aucun commentaire:

Enregistrer un commentaire