news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

lundi 4 décembre 2017

ឈ្មួញ​ឧកញ៉ា​បន្ត​នាំ​ឈើ​ឆ្លងដែន​ទៅ​​វៀតណាម​តាម​ខែត្រ​ក្រចេះ និង​មណ្ឌលគិរី

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA

អ្នកឃ្លាំមើល​បញ្ហា​ព្រៃឈើ និង​ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម សំដែង​ក្ដី​បារម្ភ នៅ​ពេល​ឃើញ​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម នៅតែ​បន្ត​កើតមាន​ពេញបន្ទុក បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ទប់ស្កាត់​ច្រើន​សា​ក្ដី។ ពលរដ្ឋ​អះអាង​ថា ជំនួញ​ឈើ​ឆ្លងដែន​ទាំងនោះ គឺជា​របស់​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា ធ្លាប់​តុលាការ​កោះហៅ។
អ្នកឃ្លាំមើល​បរិស្ថាន និង​ពលរដ្ឋ​ប្រទះឃើញ​សកម្មភាព​រត់ពន្ធ​ឈើ​ឆ្លងដែន នៅតែ​បន្ត​កើតមាន​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ ស្រុក​ស្នូល និង​ច្រក​របៀង ខែត្រ​ក្រចេះ ដែល​គេ​សង្ស័យ​ថា ទំនង​ដឹក​ចេញពី​ខែត្រ​ក្រចេះ និង​ខែត្រ​ស្ទឹងត្រែង។ ការ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យីឌុប​ឃ្លុំ​ព័ទ្ធ តង់​កៅស៊ូ​ជិត ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម បាន​កើតមាន​ច្រើន​នៅ​ពេល​យប់ ក្នុង​មួយ​យប់​រថយន្ត​ចាប់​ពី ៥​គ្រឿង ដល់​ជាង ១០​គ្រឿង។

ថ្មីៗ កាសែត​ក្នុង​ចុះផ្សាយ​ថា ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា​ឈ្មោះ ល័ក្ខណ ជា​ម្ចាស់​រថយន្ត​យីឌុប​ច្រើន​គ្រឿង នាំ​ឈើ​ចេញ​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ ខែត្រ​ក្រចេះ ទៅ​ប្រទេស​វៀតណាម ក្នុង​មួយ​រថយន្ត ផ្ទុក​ឈើ ៥៥​ម៉ែត្រ​គូប ទៅ ៦០​ម៉ែត្រ​គូប។ ការ​នាំ​ឈើ​ទាំង​នោះ​បាន ដោយ​ឈ្មួញ​ត្រូវ​បង់​ប្រាក់​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ។
សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខែត្រ​ក្រចេះ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ពលរដ្ឋ​សោកស្ដាយ​ការ​បាត់បង់​ព្រៃ​ធនធាន​ធម្មជាតិ ដែល​អាជ្ញាធរ​រដ្ឋ​គ្មាន​សមត្ថភាព​បង្ក្រាប រីឯ​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា នៅតែ​បន្ត​អាជីវកម្ម​ឈើ​ដដែល ពុំ​មាន​ការទប់ស្កាត់។ លើស​ពី​នេះ ការ​សន្យា​របស់​លោក ហ៊ុន សែន បាន​ត្រឹមតែ​បង្ហើរ​សំឡេង​តាម​ខ្យល់ នាំ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ​ចិត្ត។
លោក​ថា បច្ចុប្បន្ន​ការ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ គោយន្ត និង​រថយន្ត នៅតែ​កើត​មាន​ជា​ប្រព័ន្ធ​ចេញពី​ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស៖ «ព្រួយបារម្ភ​ចេះតែ​ព្រួយ​ហើយ ប្រសិនបើ​អនាគត​នៅ​តែ​បណ្ដោយ អ៊ីចឹ​ង​ទៀត​ឈើ​ព្រៃ​នឹង​អស់។ ព្រៃ​សហគមន៍ និង​ព្រៃឡង់​ប្រសិនបើ​យើង​មិន​ទប់ស្កាត់​វា​ឲ្យ​ច្បាស់លាស់ ហើយ​មិន​យកចិត្តទុកដាក់​មិន​យូរ​ទេ​នឹង​បាត់បង់​អស់ តែ​បើ​យកចិត្តទុកដាក់​នឹង​គង់វង្ស​»។
បុរស​ដដែល​កត់សម្គាល់​ថា ការ​ដឹកជញ្ជូន​ឈើ​បាន ដោយសារ​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ចង្កោម ដើម្បី​ជា​ថ្នូរ​នៃ​ការ​ដឹកជញ្ជូន​ឈើ និង​គេច​ពី​សំណាញ់​ច្បាប់។ លោក​ចាត់​ទុក​ការ​បង្កើត​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​រដ្ឋាភិបាល​គឺ​ត្រឹមតែ​ល្អមើល តែ​ធាតុ​ពិត​គឺ​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ និង​តូច​ធ្វើឡើង​ទាំង​យប់​ទាំង​ថ្ងៃ។
អ្នកឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ កត់សម្គាល់​ថា កាលពី​ចុងខែ​កញ្ញា ឆ្នាំ ២០១៧ តុលាការ​ខែត្រ​មណ្ឌលគិរី បាន​កោះហៅ ឧកញ៉ា សឹង្ហ សំអុល អោយ​ស្រាយ​បំភ្លឺ​សំណុំរឿង​ប្រមូល និង​កែច្នៃ​ឈើ​ប្រណិត​គ្រប់​ប្រភេទ ក៏ប៉ុន្តែ​ជនសង្ស័យ​មិន​បង្ហាញខ្លួន​តាម​ដីកា​របស់​តុលាការ​នោះ​ទេ ដោយ​ចាត់​ឲ្យ​មេធាវី​ឆ្លើយ​ជំនួស។ លោក​ថា សំណុំរឿង​បទល្មើស​ឧក្រិដ្ឋ​ការ​ចាត់​ឲ្យ​មេធាវី ឆ្លើយ​ជំនួស​គឺ​ជា​ករណី​ខុស​នីតិវិធី។ លោក​សង្ស័យ​ថា តុលាការ​ហាក់​រើសអើង ចំពោះ​វិធានការ​ផ្លូវច្បាប់​រវាង​អ្នក​មាន​អំណាច និង​ពលរដ្ឋ៖ «និយាយ​ប្ដេជ្ញា និង​សន្យា​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដដែលៗ តែ​ការ​ចាត់​វិធានការ​របស់​មន្ត្រី​ជំនាញ​យុត្តិធម៌ ឬ​អ្នកដឹកនាំ​រដ្ឋ​យើង សាប​រលាប​មាន​ន័យ​ថា ឈើ​គេ​កាប់​រលាយ​ហើយ»។
កាល​ពី​ដើម​ឆ្នាំ​២០១៦ ពលរដ្ឋ​រស់នៅ​ឃុំ​ឫស្សីកែវ ស្រុក​ព្រែកប្រសប់ ខែត្រ​ក្រចេះ ចំនួន ៥៤៥​គ្រួសារ បាន​ផ្ដិតមេដៃ​ប្ដឹង​ឧកញ៉ា ២​រូប ឈ្មោះ ប៊ុត ប៊ុនអេង ហៅ អេង និង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង​អ្នក​មាន​អំណាច​មួយ​ចំនួន​ពី​បទ​កាប់​រាន​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ ទៅ​សាលាដំបូង​ខែត្រ​ក្រចេះ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ តុលាការ​មិន​ទាន់​មាន​ចំណាត់​ការ​ផ្លូវច្បាប់​ករណី​នេះ​នៅឡើយ​ទេ បើ​ទោះ​បី​ជា​សហគមន៍​មាន​ភស្តុតាង​ច្បាស់លាស់​ក្ដី។
មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា តុលាការ​រើសអើង អនុវត្ត​ច្បាប់​រវាង​ពលរដ្ឋ ឧកញ៉ា និង គណបក្សប្រឆាំង។ គេ​សង្កេត​ឃើញ​ថា ប្រសិនបើ​សំណុំរឿង​ចាត់ការ​គណបក្សប្រឆាំង តុលាការ​មាន​ចំណាត់​ការ​លឿន។ កាល​ចុង​ឆ្នាំ​២០១៥ សាលាដំបូង​ខែត្រ​ស្ទឹងត្រែង បាន​កាត់ទោស​ជំទប់​ទី ២ ឃុំ​តា​ឡាន ស្រុក​សេសា​ន ខែត្រ​ស្ទឹងត្រែង មក​ពី​គណបក្ស សម រង្ស៊ី លោក ណ ឡិត ឲ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ ពី​បទ​កាប់​រាន​ដី​ព្រៃ​មួយ​ហិកតារ ពង្រីក​ផ្ទៃដី​ធ្វើ​កសិកម្ម។ មក​ទល់​ពេល​នេះ លោក ឡ ណិត បាន​ជាប់ពន្ធនាគារ​ប្រហែល ៣​ឆ្នាំ​ហើយ រីឯ​ឧកញ៉ា និង​អ្នក​មាន​អំណាច​មួយ​ចំនួន​នៅ​តែ​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ បើ​ទោះ​បី​ជា អ្នក​ទាំងនោះ​ពាក់ព័ន្ធ​ជួញដូរ​ឈើ​ខុសច្បាប់​ក្ដី។
អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ធ្លាប់​បញ្ជាក់​ថា គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុង​ស្រាវជ្រាវ​រក​វត្ថុ​តាង​ដែល​ជា​បទល្មើស។ លោក​បញ្ជាក់​ថា វិធានការ​ច្បាប់​មិន​ថា​តែ​បុគ្គល​ណា​ទេ ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស គឺ​សុទ្ធ​ត្រូវ​ផ្ដន្ទាទោស​តាមច្បាប់។
យ៉ាង​នេះ​ក្ដី ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម ខែត្រ​មណ្ឌលគិរី នៅ​តែ​ប្រទះឃើញ​ការ​ចរាចរ​ឈើ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ដាក់ដាំ និង​ច្រក​របៀង។ សកម្មភាព​ដឹកជញ្ជូន​ឈើ​នោះ​ភាគច្រើន​នៅ​ពេល​យប់ រីឯ​អាជ្ញាធរ​ជំនាញ​ឃើញ​ចាំ​ទទួល​លុយ​តាម​ផ្លូវ​ជា​ថ្នូរ​អនុញ្ញាត​នាំ​ឈើ​ចេញ៖ «ខ្ញុំ​ឃើញ​បទល្មើស​ដឹកជញ្ជូន​ឈើ មួយ​យប់ៗ ១០​ឡាន​ទៅ ២០​ឡាន នៅ​ច្រក​ដាក់​ដាំ​ខ្លោង​ទ្វារធំ​ទៅ​វៀតណាម»។
មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​បណ្ដោយ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ និង​តូច គឺជា​ទម្រង់​នៃ​អំពើពុករលួយ​ជា​ប្រព័ន្ធ។ អំពើពុករលួយ​នេះ មិន​ត្រឹមតែ​សំដៅ​តែ​ប្រាក់​ដែល​បង់​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេ ភាព​ព្រងើយកន្តើយ​របស់​អាជ្ញាធរ​រដ្ឋាភិបាល ក៏​ជា​ប្រភេទ​នៃ​បទល្មើស​ពុករលួយ​ដែរ។ លើស​ពី​នេះ វិធានការ​ច្បាប់​ចំពោះ​ការ​ដឹកជញ្ជូន​ឈើ​ប្រណិត និង​អាជីវកម្ម​ឈើ​ប្រណិត​ខុសច្បាប់ គួរ​តែ​មាន​ការអនុវត្ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ដែរ ព្រោះ​វា​ជា​បទល្មើស​ធំធេង​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​ព្រៃឈើ។
ច្បាប់​ព្រៃឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែងថា សកម្មភាព​ទាំងឡាយ​ដែល​ធ្វើឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​អន្តរាគមន៍ ឬ​ផ្ដល់​ការអនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជួយ​ដល់​អាជីវកម្ម​ព្រៃឈើ និង​គំរាមកំហែង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ឬ​រារាំង​កិច្ចការ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ គឺ​ចាត់ទុកជា​បទល្មើស ដោយ​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ដល់​១០០​លាន​រៀល៕
ដោយ សេក បណ្ឌិត
2017-12-04

Aucun commentaire:

Enregistrer un commentaire