news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mercredi 6 décembre 2017

ហ៊ុន សែន ហៅ​លោក សម រង្ស៊ី ជា​ថ្មី​ថា ជា​កូន​ជន​ក្បត់ជាតិ​តពូជ


នៅ​ថ្ងៃ​ទី ៦ ខែ ធ្នូ នេះហ៊ុន សែន ​បាន​ហៅ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថា ជា​កូន​របស់​ជន​ក្បត់ជាតិ។ ការ​ចោទ​ប្រកាន់​ជា​ថ្មី​ទៀត របស់​លោក ហ៊ុន សែន នេះ​ក្នុង​ពេល​ដែល​លោក​អះអាង​ថា កង​កម្លាំង​ប្រដាប់​អាវុធ ក៏​នឹង​ដាក់​បណ្ដឹង​ទៅ​តុលាការ ប្រឆាំង​នឹង​លោក សម រង្ស៊ី ដែរ។


បើ​ទោះ​ជា​ការ​លាប​ពណ៌​គ្នា​នេះ មើល​ទៅ​វា​ហាក់​ដូច​ជា​រឿង​សាមញ្ញ​ទៅ​វិញក៏ដោយ សម្រាប់​កម្ពុជា អ្នក​វិភាគ​នយោបាយ មើល​ឃើញ​ថា ស្ថានភាព​​បច្ចុប្បន្ន​នេះ កាន់​តែ​ឈាន​ទៅ​រក​វិបត្តិនយោបាយ​​ធ្ងន់ធ្ងរ​​ឡើងៗហើយ ក្នុង​ពេល​ដែល​អ្វី​ៗ​សព្វ​បែប​យ៉ាង​នៅ​ពេល​នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​ទាំងស្រុងអស់​​ទៅ​ហើយ។ ការ​ថ្លែង​ដូច្នេះ របស់​លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ស្រប​ពេល​ ហ៊ុន សែន បាន​ចោទ​ប្រកាន់​ជា​ថ្មី​ទៀត​ថា លោក សម រង្ស៊ី គឺ​ជា​កូន​របស់​ជន​ក្បត់​ជាតិ​ ត​ជំនាន់​មក​ហើយ។

សារ​នយោបាយ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​កម្មករ​រាប់​ពាន់​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី៦ ខែ​ធ្នូ​នេះ លោក ហ៊ុន សែន បាន​ហៅ​លោក សម រង្ស៊ី ថា​អ្នក​នយោបាយ ​ដែល​មាន​ប្រវត្តិ​ក្បត់ជាតិ មិនមែន​ទើប​តែ​ពេល​នេះ​ទេ។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ ចោទ​ប្រកាន់​ថា អំពើ​មិន​ស្មោះត្រង់​នឹង​ក្បត់​ជាតិ​នេះ គឺ​បាន​កើត​ឡើង​តាំង​ពី​ជំនាន់​ឪពុក​របស់​លោក សម រង្ស៊ី ទៅ​ទៀត។ «»

បើ​ទោះ​ជា​បែប​ណាក៏ដោយ​ អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ការ​លាប់ពណ៌ អំពើ​ញុះញង់ និង ការ​ធ្វើ​នយោបាយ​បែប​ប្រជាភិថុតិ ​សព្វ​ថ្ងៃ​នៅ​កម្ពុជា​នេះ វា​ស្ទើរ​តែ​ក្លាយ​ទៅ​ជា​វប្បធម៌ និង​គ្មាន​​អ្វី​ដែល​ចម្លែក​ទៀត​​នោះឡើយ។
លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ទឹកដី​​កម្ពុជា ​កាន់​តែ​រួម​តូច​ដល់​ពេល​នេះ គឺ​ដោយ​សារ​មេដឹកនាំ​ចូល​ចិត្ត​ប្រើ​តែ​ហិង្សា និង​មួល​បង្កាច់​គ្នា ព្រោះ​តែ​អំណាច។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ អ្នក​នយោបាយ​ល្មម​មាន​ពិសោធន៍​គ្រប់គ្រាន់​រួច​ហើយ​ដែរ ចំពោះ​ប្រវត្តិសាស្ត្រ ​ដែល​មិន​នាំ​ឲ្យ​កម្ពុជា​ចំណេញ​ពី​ភាព​ប្រេះឆា​នេះនោះ។ «»

ក្នុង​ថ្ងៃ​ដែល​លោក ហ៊ុន សែន ប្រតិកម្ម​ប្រឆាំង​សារ​នយោបាយ​របស់​លោក សម ង្ស៊ី ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ ដែរ​នោះ លោក ប៉ុល សារឿន ដែល​ជា​អគ្គ​មេបញ្ជាការ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ឯណោះ​វិញ ក៏​បាន​ប្រកាស​ដាក់​បណ្ដឹង​ទៅ​តុលាការ ប្ដឹង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នេះ​ដែរ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ទី​បញ្ជាការ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ មេទ័ព​រូប​នេះ អះអាង​ថា កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ មាន​ភក្ដីភាព​តែ​ចំពោះ​រដ្ឋាភិបាល​ប៉ុណ្ណោះ។ ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន គឺ​កង​កម្លាំង​យោធា​ប្រឆាំង​ជា​​ដាច់​ខាត។

ប្រតិកម្ម​ជា​ថ្មី​ទៀត​ របស់​លោក​នាយករដ្ឋមន្ត្រី​នេះ ក្រោយ​ពេល​លោក សម រង្ស៊ី បាន​ថ្លែង​ថា​គណបក្ស​ប្រជាជន​កម្ពុជា ​កំពុង​តែ​ប្រេះឆា​ផ្ទៃ​ក្នុង និង​លែង​ទុក​ចិត្ត​គ្នា​តទៅ​​ទៀត។ សារ​នយោបាយ របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នេះឯង​ហើយ​ ដែល​នាំ​ឲ្យ​លោក ហ៊ុន សែន ខឹង​សម្បារ រហូតទ្រាំ​លែងបាន​ ​រហូត​ដល់​ចេញ​មុខ​​ប្រតិកម្ម​ជា​សាធារណៈ​ថែម​ទៀត។ លោក សម រង្ស៊ី ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​បណ្តឹង​ជា​ច្រើន​សំណុំរឿង នៅ​ក្នុង​តុលាការ​កម្ពុជា​នោះ បាន​បង្ហោះសារ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ អំពី​កិច្ច​ពិភាក្សា​របស់​លោក នៅទីក្រុង​ប៉ារីស កាលពីថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៧។ លោក សម រង្ស៊ី លើក​ឡើង​ថា មូលហេតុ​ដែល​នាំ​លោក ហ៊ុន សែន រំលាយ​បក្ស​ប្រឆាំង និង​ចាប់​​ខ្លួន​លោក កឹម សុខា នេះ​ព្រោះ​តែ​ផ្ទៃ​ក្នុង​បក្ស​កាន់​អំណាច ចាប់​ផ្ដើម​រង្គោះរង្គើ។ ភាព​ប្រេះឆា​នេះ បាន​កើត​ឡើង​ជា​ពិសេស ចំពោះ​មេដឹកនាំ​កំពូល​ៗ នៅ​ក្នុង​ជួរ​នគរបាល និង​កម្លាំង​ប្រដាប់​អាវុធតែម្តង។ «»

ទោះជា​យ៉ាង​ណា​ក៏​ដោយ លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​លោក សម រង្ស៊ី បញ្ចេញ​កម្លាំង​ទ័ព​ឲ្យ​អស់​ បើ​កង​យោធា​ទាំង​នោះ បម្រុង​នឹង​ក្បត់​រដ្ឋាភិបាល​មែន​នោះ។ ក្រៅ​ពី​នេះ​ទៀត លោក​នាយករដ្ឋមន្ត្រី ក៏​ទាមទារ​ឲ្យ​បរទេស ​ដែល​លោក ហ៊ុន សែន ចោទ​ថា​នៅ​ពី​ក្រោយ​ខ្នង​បក្ស​ប្រឆាំង​នោះ ត្រូវ​បង្ហាញ​មុខ​ដំណាល​គ្នា​ដែរ​មក។ លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​ធ្វើ​នយោបាយ​ដូច​បច្ចុប្បន្ន នឹង​មិន​អាច​ជួយ​​ឲ្យ​ជាតិ​រីកចម្រើន និង​ពលរដ្ឋ​បាន​ទទួល​ផល​ចំណេញ ចំពោះ​ការ​ដឹកនាំ​នយោបាយ​បែប​នេះ បាន​នោះ​ឡើយ៕

ដោយ មួង ណារ៉េត RFA 2017-12-06

Aucun commentaire:

Enregistrer un commentaire