news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

vendredi 15 décembre 2017

EU ប្រកាស​ផ្អាក​ជំនួយ​សម្រាប់​រៀបចំ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨

សមាជិក គ.ជ.ប ជួប​ប្រជុំ​ជាមួយ​តំណាង​ប្រទេស ជប៉ុន សហរដ្ឋអាមេរិក និង អឺរ៉ុប​កាលពី​ខែ​វិច្ឆិកា ២០១៧ នៅ​ភ្នំពេញ​។ រូបថត ហ្វេសប៊ុក


ភ្នំពេញៈ សហភាព​អឺរ៉ុប​ប្រចាំ​ទីក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ប្រកាស​ព្យួរ​ជំនួយ​សម្រាប់​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ដែល​បាន​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា​ឆ្នាំ​ ២០១៨ ដោយសារ​តែ​មិន​មាន​ជំនឿ​ទៅ​លើ​ភាព​គួរ​ជឿ​បាន​នៃ​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ក្រោយ​ពី​តុលាការ​កំពូល​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ចោទប្រកាន់​ពី​អំពើ​ក្បត់​ជាតិ​ពី​ខែ​មុន​ព្រម​ទាំង​មន្ត្រី​របស់​គណបក្ស​នេះ​ជាង​ ១០០ ​នាក់​ត្រូវ​បាន​ហាម​សិទ្ធិ​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ​។


លោក George Edgar ឯកអគ្គរដ្ឋទូត EU ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​បាន​សរសេរ​លិខិត​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​ ១២ ខែ​ធ្នូ​ផ្ញើ​ទៅ​កាន់​លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (​គ.ជ.ប​) ដើម្បី​ផ្ដល់​ជា​ដំណឹង​ទាក់ទង​នឹង​បញ្ហា​ផ្អាក​ជំនួយ​នេះ​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​បាន​ថ្លែង​ថា​៖ «​វិធានការ​ជា​បន្តបន្ទាប់​ត្រូវ​បាន​អាជ្ញាធរ​អនុវត្ត​ទៅ​លើ​គណបក្ស​ប្រឆាំង​ដ៏ធំ​ជាង​គេ​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ៤៤,៥ ​ភាគរយ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​អង្គនីតិប្បញ្ញត្តិ​កាលពី​ឆ្នាំ​ ២០១៣ និង​ចំនួន​ ៤៣,៨ ​ភាគរយ​នៅក្នុង​ការ​បោះឆ្នោត​ថ្នាក់មូលដ្ឋាន​កាលពី​ឆ្នាំ​ ២០១៧​។ សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បែងចែក​អាសនៈ​រដ្ឋសភា និង​ក្រុមប្រឹក្សា ឃុំ​/​សង្កាត់ ទៅ​ឲ្យ​គណបក្ស​ដទៃ​គឺជា​ការ​បដិសេធ​ចោល​នូវ​ការ​ជ្រើសរើស​របស់​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​នេះ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣ និង​ឆ្នាំ​​ ២០១៧»​។

សេចក្ដី​ប្រកាស​ដដែល​នេះ​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​៖ «​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ក៏​មាន​ន័យ​ផង​ដែរ​ថា​គណបក្ស​នេះ​នឹង​មិន​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ ២០១៨ ខាង​មុខ​នេះ​បាន​ឡើយ​។ នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​មួយ​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ផាត់​ចេញ​តាម​ទំនើង​ចិត្ត​នេះ​ក៏​មិន​អាច​ត្រូវ​បាន​មើល​ឃើញ​ថា​មាន​ភាព​ស្រប​ច្បាប់​បាន​ដែរ​»​។
ក្នុង​លិខិត Edgar សរសេរ​ទៅ​កាន់​លោក ស៊ិក ប៊ុនហុក បាន​បញ្ជាក់​ថា​៖ «​ស្ថិត​នៅ​ក្រោម​កាលៈទេសៈ​ទាំង​នេះ​​សហភាព​អឺរ៉ុប​មិន​ជឿ​ថា​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​អាច​គួរ​ជឿ​បាន​ទេ​»​។

លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​តាមរយៈ​អ៊ីមែល​កាលពី​ម្សិលមិញ​ថា​ដើម​ឡើយ​សហភាពអឺរ៉ុប​បាន​បែងចែក​ ១០ ​លាន​អឺរ៉ូ​ច្រើន​ជាង​ ១១ ​លាន​ដុល្លារ​អាមេរិក​សម្រាប់​ផ្តល់​ឲ្យ​ គ.ជ.ប​។

លោក​បន្ថែម​ថា​៖ «​ជំនួយ​ប្រហែល ១ លាន​ដុល្លារ​ត្រូវ​បាន​គេ​ទុក​ឱ្យ​នៅ​សល់ ដែល​ថវិកា​នេះ​នឹង​មិន​ត្រូវ​ចំណាយ​លើ​ការ​គាំទ្រ​ គ.ជ.ប ​ទៀត​នោះ​ទេ​បន្ទាប់ពី​ការ​សម្រេច​នេះ​»​។

នៅ​ក្នុង​ចលនា​នេះ​សហភាព​អឺរ៉ុប​បាន​ក្លាយ​ជា​ដៃគូ​អន្តរជាតិ​ទី​ ២ ​ដែល​បាន​ផ្អាក​ជំនួយ​ដល់ គ.ជ.ប បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ដែល​បាន​បញ្ចប់​ការ​គាំទ្រ​កាលពី​ខែ​មុន​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្លាប់​អះអាង​ជាច្រើន​លើក​ច្រើន​សារ​ថា​ការ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​តែ​ធ្វើឲ្យ​បាន​។ ខណៈ​ដែល​លោក​ សោម សូរីដា អគ្គលេខាធិការរង​នៃ​ គ.ជ.ប បាន​ថ្លែង​ថា​ការ​ព្យួរ​ជំនួយ​របស់​សហភាព​អឺរ៉ុប នឹង​មិន​ប៉ះពាល់​ដល់​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​វា​ជា​សិទ្ធិ​របស់​សហភាព​អឺរ៉ុប​ដែល​មាន​សិទ្ធិ​ផ្ដល់​ឲ្យ និង​មិន​ផ្ដល់​ឲ្យ ក៏​ប៉ុន្តែ​លើក​នេះ​យើង​គិត​ថា​គាត់​កាត់​ជំនួយ តែ​គាត់​ប្រើ​ពាក្យ​ត្រឹម​តែ​ព្យួរ ដូច្នេះ​យើង​នៅ​មាន​ឱកាស​។ ថ្វី​ដ្បិត​ថា​មាន​ការ​ព្យួរ​ជំនួយ​របស់​សហភាព​អឺរ៉ុប​ក្ដី ក៏​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​បាន​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ហើយ​ទាំង​សម្ភារ ថវិកា បច្ចេកទេស​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ ដែល​យើង​មាន​ការ​បោះឆ្នោត​ ២ គឺ​ការ​​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​»​។

លោក​បន្ថែម​ថា​៖ «​បើ​ទោះបី​ជា​មាន​ការ​ព្យួរ​ជំនួយ​របស់​សហភាព​អឺរ៉ុប​ក្ដី​ក៏​យើង​នៅ​សល់​ភាគី​ជាច្រើន​ទៀត​ដែល​បាន និង​កំពុង​បន្ត​ជួយ គ.ជ.ប ក្នុង​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​បើ​អ៊ីចឹង​ការ​ព្យួរ​ជំនួយ​របស់​ គ.ជ.ប ​នេះ​គឺ​មិន​ប៉ះពាល់​ដល់​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​របស់​ គ.ជ.ប. ​ទេ​»​។

លោក សូរីដា បាន​អះអាង​ផង​ដែរ​នូវ​ប្រទេស​មួយ​ចំនួន​ដែល​នឹង​គាំទ្រ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​មាន​ដូចជា​ប្រទេស ជប៉ុន ចិន កូរ៉េ​ខាង​ត្បូង និង​រុស្ស៊ី ជាដើម​។

លោក សូរីដា ថ្លែង​ថា​៖ «​ការ​សម្រេច​ចិត្ត​ព្យួរ​ជំនួយ​របស់ EU ទៅ​នឹង​រឿង​នយោបាយ​​ជា​ការ​ដែល​មិន​អាច​ទទួល​យក​បាន​។ នេះ​គឺជា​ការ​បុរេវិនិច្ឆ័យ និង​វាយតម្លៃ​ទុក​មុន​»​។

ទោះ​យ៉ាង​ណា​លោក​ថា គ.ជ.ប ​បាន​ត្រៀម​ថវិកា​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​បោះឆ្នោត​ដោយ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ត្រូវការ​ប្រមាណ​ ២ ​លាន​ដុល្លារ ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ត្រូវការ​ប្រមាណ​ ៥២ ​លាន​ដុល្លារ​។

លោក មាស នី អ្នក​វិភាគ​នយោបាយ​ថ្លែង​ថា​ការ​ព្យួរ​ជំនួយ​ពី​អាមេរិក និង​សហភាព​អឺរ៉ុប​ជា​បន្តបន្ទាប់​ជា​សញ្ញា​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​។

លោក​ថ្លែង​ថា​៖ «​គេ​ផ្ដាច់​ជំនួយ​បែប​ហ្នឹង​បាន​ន័យ​ថា​គេ​បាន​ត្រៀម​រួចរាល់​ជាស្រេច​មិន​ទទួល​ស្គាល់​ទៅ​លើ​លទ្ធផល​បោះឆ្នោត​ក្នុង​ឆ្នាំ​ ២០១៨​។ បើ​ទោះ​ជា​យើង​ប្រកាស​ថា​នៅ​តែ​បោះឆ្នោត​ក៏ដោយ តែ​ការ​បោះឆ្នោត​មួយ​មិន​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ពី​អន្តរជាតិ វា​នឹង​ធ្វើឲ្យ​ប្រទេស​យើង​នៅ​តែ​ជា​ប្រទេស​មួយ​ដែល​មិន​គ្រប់​សមត្ថភាព​ជា​ប្រទេស​ក្នុង​លោក​»​។

លោក​ នី បន្ថែម​ថា​៖ «​ការ​គ្រាន់​តែ​ប្រកាស​ថា​បើ​សិន​ជា​មិន​ជួយ​ទេ យើង​នឹង​រក​ទៅ​ពឹង​អា​មួយ​ទៀត​ឲ្យ​ជួយ វា​នៅ​តែ​បង្ហាញ​ពី​ស្ថានភាព​មួយ​ដែល​យើង​នៅ​មាន​ចំណុច​ខ្សោយ​ខាង​ថវិកា គេច​ពី​ម្នាក់​ទៅ​ពឹង​ម្នាក់​ទៀត អាហ្នឹង​វា​មិនមែន​ជា​កិត្តិយស​របស់​ខ្មែរ​យើង​ទេ​»​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ថ្លែង​ផង​ដែរ​ថា​សហភាព​អឺរ៉ុប​រីករាយ​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​/ សង្កាត់​របស់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី ០៤ ខែ មិថុនា ឆ្នាំ ២០១៧ ដែល​មាន​ការ​ទទួល​ស្គាល់​យ៉ាង​ទូលំ​ទូលាយ​ថា​ត្រូវ​បាន​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្រកប​ដោយ​វិជ្ជាជីវៈ ព្រម​ទាំង​មាន​ស្តង់ដារ តម្លាភាព និង​កម្រិត​ទុក​ចិត្ត​ខ្ពស់​។

អត្រា​អ្នក​ទៅ​បោះឆ្នោត​មាន​កម្រិត​ខ្ពស់​គឺជា​សញ្ញា​នៃ​ភាព​ជឿ​ទុក​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​បោះឆ្នោត ហើយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ត្រូវ​បាន​មើល​ឃើញ​ថា​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​អ្នក​បោះឆ្នោត​៕

បែន សុខហ៊ាន and វង្ស សុខេង ភ្នំពេញ-ប៉ុស្ដិ៍​
Wed, 13 December 2017

Aucun commentaire:

Enregistrer un commentaire