news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 22 février 2018

អង្គការ​ជាតិ​និង​អន្តរជាតិ​ថ្កោលទោស​វិសោធនកម្ម​ច្បាប់​ដែល​រឹតត្បិត​សេរីភាព​បញ្ចេញមតិ




ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជនកម្ពុជា បាន​លើកដៃ​អនុម័ត​លើ​សំណើ នៃ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ដាក់​ទោស​ទណ្ឌ​ជន​ណា​ប្រមាថ​ព្រះមហាក្សត្រ និង​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀត នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នេះ ដោយ​គ្មាន​កែប្រែ​ពាក្យពេចន៍​សូម្បីតែ​មួយ​ម៉ាត់។ បណ្ដាញ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ចោទប្រកាន់​ការ​អនុម័ត​នេះ ថា ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិមនុស្ស សេរី​ភាពជា​មូលដ្ឋាន និង​ស្នើ​បដិសេធ​ចោល​នូវ​សេចក្ដី​វិសោធនកម្ម​នេះ​ទាំងស្រុង។

អង្គការ​សមាគម​ជាតិ និង​អន្តរជាតិ​ចំនួន ៦៤ស្ថាប័ន ដែល​រួម​មាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (FIDH) នៅ​ប្រទេស​បារាំង ដែល​មាន​បណ្ដាញ​អង្គការ​ចំនួន១៨៤ អង្គការ​លីកាដូ កាណាដា និង អង្គការ​សិទ្ធិមនុស្ស​នៅ​ប្រទេស​ថៃ ភូមា ហ្វីលីពីន ឥណ្ឌូណេស៊ី តៃវ៉ាន់ និង​សិង្ហ​បុរី ផង​នោះ សុទ្ធតែ​រិះគន់​ថា ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ដាក់​ទោស​ទណ្ឌ​ជន​ណា ប្រមាថ​ព្រះមហាក្សត្រ និង​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀត ក្នុង​ស្ថានភាព​ដែល​របប​លោក​ហ៊ុន សែន កំពុង​ធ្វើទុក្ខបុកម្នេញ​អ្នក​ប្រឆាំង​បែប​នេះ ថា ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ចេតនា​បំបិទ​សំឡេង​ប្រឆាំង។ អង្គការ​សង្គម​ស៊ីវិល យល់​ថា ច្បាប់​នេះ​ជា​អាវុធ​ស្របច្បាប់​មួយ​ទៀត របស់​របប​លោក ហ៊ុន សែន ដែល​ប៉ុនប៉ង​បង្ក្រាប​រាល់​ទម្រង់ នៃ​ការ​តវ៉ា​ដោយ​សន្តិវិធី លែង​ឲ្យ​មាន​តទៅទៀត​នៅ​កម្ពុជា។

ព្រឹទ្ធសភា​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​១១ នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​អនុម័ត​លើ​សំណើ នៃ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ សេចក្ដីព្រាងច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​សេចក្ដីព្រាងច្បាប់ យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម។ សេចក្ដី​ព្រាង​ច្បាប់​ដែល​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​ផង​នោះ មិនបាន​កំណត់​អោយ​ជាក់លាក់ នូវ​អ្វី​ទៅ​ដែល​ហៅថា​ជា​ការ​ប្រមាថ ព្រះមហាក្សត្រ​នោះ​ឡើយ ដែល​ប្រការ​នេះ អាច​ទុក​ឱកាស​អោយ​ស្ថាប័ន​អនុវត្ត​ច្បាប់ បកស្រាយ​ភាព​ចន្លោះប្រហោង​នេះ បាន​តាមតែ​អំពើ​ចិត្ត ដើម្បី​ផលប្រយោជន៍​នយោបាយ ដល់​បក្ស​កាន់អំណាច ឬ​ដើម្បី​ប្រើប្រាស់​ច្បាប់​មិន​ច្បាស់លាស់​នេះ ដាក់​គំនាប​លើ​សំឡេង​ប្រឆាំង។

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) និង​អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ ស្ដីពី​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​បញ្ចេញមតិ លោក ដេវីត ខេ (David Kaye) ថា ច្បាប់​ដាក់ទោស​ទណ្ឌ​ចំពោះ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ និង​សំណើ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​មួយ​ចំនួន​ទៀត ដែល​ប្រើប្រាស់​ពាក្យពេចន៍​ក្នុង​ន័យ​ទូលាយ​ពេក​បែបនេះ ធ្វើ​ឲ្យ​រឹតត្បិត​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក៏ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម របស់​លោក ដោយ​ហៅ​អ្នក​រិះគន់​សេចក្ដី​ព្រាង​ច្បាប់​នេះ ថា ជា​ជន​អគតិ។ លោក​និយាយ​ថា៖ «មិន​ដឹង​រំលោភ​សិទ្ធិ​មនុស្ស​កន្លែង​ណា​ទេ បើ​មិន​ធ្វើ​ច្បាប់​ហ្នឹង​ទេ គឺ​មានតែ​ចង់​ទុក​ឲ្យ​ជន​អគតិ បន្ត​ប្រមាថ​ព្រះមហាក្សត្រ​តទៅ​ទៀត ឬ​យ៉ាងម៉េច?»។

ប៉ុន្តែ​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ លោក សួន រីដា ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស និយាយ​ថា អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ គឺ​លោក ហ៊ុន សែន ខ្លួនឯង​ទៅវិញ​ទេ។ លោក​លើកឡើង​ថា ព្រះរាជ​តួនាទី​មួយ​ចំនួន​របស់​ព្រះមហាក្សត្រ ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​លោក ហ៊ុន សែន ក្ដោប​យក​ទាំងអស់ ដោយ​មិន​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ប្រើប្រាស់​តួនាទី​ទាំង​នេះ បាន​តាម​ច្បាប់​ចែង​នោះ​ឡើយ៖ «ព្រះរាជ​តួនាទី​បែរ​ជា​មិន​បាន​ប្រគល់​ទៅ​ព្រះមហាក្សត្រ​នោះ​ទេ»។

ការ​លើក​ឡើង​របស់​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ លោក សួន រីដា ស្របគ្នា​ទៅ​នឹង​ប្រសាសន៍​របស់​អតីត​ទីប្រឹក្សា​ព្រះ​បរមរតនកោដ្ឋ គឺ លោក សឺន ស៊ូប៊ែរ្តិ៍ ដែល​ថ្មីៗ​នេះ លោក សឺន ស៊ូប៊ែរ្តិ៍ បាន​អះអាង​ថា កន្លងមក​អ្នក​ដែល​ប្រមាថ ព្រះ​អតីត​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រ គ្មាន​នរណា​ក្រៅពី​លោក ហ៊ុន សែន នោះ​ទេ៖ «តាម​ខ្ញុំ​ចាំ​មាន​ម្ដង មានការ​ប្រមាថ​បែប​នេះ»។

កាលពី​ឆ្នាំ​២០០៥ លោក ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​រំលាយ​របប​រាជានិយម​ចោល បើសិនជា ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ កាល​ណោះ មិន​ព្រម​ឡាយ​ព្រះ​ហត្ថលេខា លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ថ្មី ជាមួយ​វៀតណាម កាលពី​ឆ្នាំ​២០០៥៖ «បើ​លើក​នេះ​ពិបាក​ស៊ីញេ តើ​គួរ​ទុក​របប​រាជា​និយម ឬ​ប្ដូរ​ទៅជា​របប​សាធារណរដ្ឋ...»។

យ៉ាងណា​ក៏​ដោយ​ចុះ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក សួន រីដា យល់ថា គ្រប់​ស្ថាប័ន​របស់​រដ្ឋ ដែល​គ្រប់គ្រង​ដោយ​របប​លោក ហ៊ុន សែន មិន​ហ៊ាន​ចាប់​លោក ហ៊ុន សែន យក​ទៅ​កាត់ទោស​ទេ បើ​ទោះ​ជា​លោក ហ៊ុន សែន បាន​ប្រមាថ​ព្រះមហាក្សត្រ​តាំងពី​មុន និង​រហូតមកដល់​សព្វ​ថ្ងៃ​ក៏ដោយ។ ប៉ុន្តែ លោក​ថា គណបក្ស​បក្ស​កាន់អំណាច​យក​ច្បាប់​ទាំងនេះ ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​បន្ថែម​ទៀត លើ​គណបក្ស​ប្រឆាំង និង​អ្នក​ទាមទារ​សិទ្ធិ​សេរីភាព​ប៉ុណ្ណោះ៖ «...ឧបករណ៍​សម្រាប់​ប្រើ​ចាក់​គេ...»។

សំណើ​កែ​ច្បាប់​កំពូល​របស់​ជាតិ ដែល​ផ្ដួចផ្ដើម​ដោយ​ក្រុម​មន្ត្រី គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ រង​ការរិះគន់​ពី​គណបក្សប្រឆាំង អ្នកច្បាប់ សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ និង​អ្នកវិភាគ​នយោបាយ ថា រំលោភ​សិទ្ធិមនុស្ស និង​យក​ព្រះមហាក្សត្រ​ធ្វើជា​ឈ្នាន់​ដើម្បី​ផលប្រយោជន៍​របស់​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

ក្រុម​សង្គម​ស៊ីវិល​អំពាវនាវ ទៅ​អាជ្ញាធរ​កម្ពុជា​គោរព​រដ្ឋធម្មនុញ្ញ និង​គោរព​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដោយ​បដិសេធ​ចោល​ទាំងស្រុង នូវ​សេចក្ដី​វិសោធនកម្ម​នេះ។ ក្រោយ​ព្រឹទ្ធសភា​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​នេះ​រួច ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នឹង​ឡាយ​ព្រះហស្តលេខា​ដើម្បី​ឲ្យ​ក្លាយ​ជា​ច្បាប់៕


 RFA 2018-02-21

Aucun commentaire:

Enregistrer un commentaire