news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 3 mai 2018

ពលរដ្ឋ​ជិត​ ៤០០ នាក់​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ស្ករអំពៅ

ពលរដ្ឋ​មកពី​ខេត្ត​កោះកុង​​ និង​កំពង់ស្ពឺ​តវ៉ា​ទាក់ទង​នឹង​បញ្ហា​ដីធ្លី​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពី​ម្សិលមិញ​។ ស្រេង ម៉េងស្រ៊ុន


សុទ្ធ គឹមសឿន |  ភ្នំពេញ ប៉ុស្ដិ៍ Publication date 03 May 2018 | 09:11 ICT

កោះកុង/កំពង់ស្ពឺៈ ប្រជាពលរដ្ឋ​មកពី​ ២ ​ខេត្ត​ប្រមាណ​ជិត​ ៤០០ ​នាក់ និង​តំណាង​ឲ្យ​ជិត​ ៤០០ ​គ្រួសារ​ក្នុង​ក្រុម​ទី​ ២ ដែល​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​រដ្ឋ ក្រោយ​ពី​ទទួល​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា​ លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ពី​ម្សិលមិញ បាន​ចេញ​មក​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​នៅ​ក្រសួង​រៀបចំ​ដែនដី ដោយ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​រុំារ៉ៃ​របស់​ពួកគេ​។

ការចេញ​ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​នៅ​ខេត្ត​កោះកុង​នេះ ដោយសារ​អាជ្ញាធរ​ក្នុង​ខេត្ត​កោះកុង​ក៏​ដូចជា​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​មិន​បាន​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ពួកគាត់​ដូច​ពលរដ្ឋ​មួយ​ក្រុម​ទៀត​ដែល​ដឹកនាំ​ដោយ​អ្នកស្រី​ ផាវ ញ៉ើង ដែល​តែងតែ​ចេញ​តវ៉ា​យ៉ាង​សកម្ម​កន្លង​មក​។

តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​គឺ​អ្នកស្រី ជឹម ស្រីធួន រៀបរាប់​ថា​ពួកគាត់​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​ក្រសួង​ដែនដី​មិន​បាន​ដោះស្រាយ​ដីធ្លី​ជូន​ឲ្យ​ចប់​សព្វគ្រប់​ដូច​ពលរដ្ឋ​ក្រុម​ទី​ ១ ​។ ដំបូង​ឡើយ ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ដែល​បាន​អូសបន្លាយ​ពេល​ជាង​ ១០ ​ឆ្នាំ​មក​នេះ​គឺ​បាន​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ចំនួន​ ៥៣៧ ​គ្រួសារ​ដែល​រស់នៅ​ក្នុង​ភូមិ​ចំនួន ​៩ នៃ​ឃុំ​ចំនួន ៤ ​គឺ​មាន​ឃុំ​ជីខ​ក្រោម ឃុំ​ជីខលើ ឃុំ​ដងពែង និង​ឃុំ​កណ្ដោល ស្ថិត​ក្នុង​ស្រុក​ចំនួន​ ២ គឺ​ស្រុក​ស្រែអំបិល និង​បទុមសាគរ ខេត្ត​កោះកុង​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ភាគី​ក្រសួង​បាន​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​ចំនួន​ ១០ ​នាក់​ចូល​ទៅ​ជួប​ហើយ​ជជែក​គ្នា ប៉ុន្ដែ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​ទេ​ព្រោះ​ពេល​ហ្នឹង​ពួក​ខ្ញុំ​បាន​លើក​សំណើ​ ១ ​ចំណុច គឺ​ពួក​ខ្ញុំ​ចង់​បាន​សំណង​ដូច​ក្រុម​អ្នកស្រី​ ផាវ ញ៉ើង គឺ​ដី ៣ ​ហិកតា និង​លុយ ២៥០០ ​ដុល្លារ ប៉ុន្ដែ​ភាគី​ក្រសួង​មិន​ព្រម​ទេ ហើយ​គេ​ថា គេ​សុំ​ពេល​ពិភាក្សា​គ្នា​សិន ហើយ​ខ្ញុំ​សួរ​ពេល​ណា​ទើប​ដឹង ហើយ​គេ​ថា​ចាំ​បោះឆ្នោត​ហើយ​»​។

អ្នកស្រី​បន្ត​ថា​ទំនាស់​ដីធ្លី​នេះ​គឺ​មាន​វិវាទ​ជាមួយ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា ហ៊ុយ ហេង និង​ក្រុមហ៊ុន​ឈ្មោះ​ កោះកុង ស៊ូហ្គើ (Kohkong Sugar) និង​ក្រុមហ៊ុន​ កោះកុង ផ្លេនថេសិន​ (Kohkong Plantation) ​របស់​អ្នក​វិនិយោគទុន​ថៃ ដែល​បាន​ទិញ​ភាគហ៊ុន​ពី​លោក​ឧកញ៉ា​ លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​។

ពលរដ្ឋ​ម្នាក់​ទៀត​គឺ​លោក​ ហៀង សុខុម និយាយ​ថា​ដើម​ឆ្នាំ​ ២០១៦ ​ប្រជាពលរដ្ឋ​បាន​បែក​គ្នា​ជា​ ២ ​ក្រុម​។ ក្រុម​ទី​ ២ ​នេះ​គឺ​បាន​លង់​ជឿ​សម្ដី​លួងលោម​របស់​អាជ្ញាធរ​ឃុំ-ស្រុក និង​អាជ្ញាធរ​ខេត្ត​ថា​កុំ​ឲ្យ​ពួកគាត់​តវ៉ា​សកម្ម​ដូច​ក្រុម​ទី​ ១ ពោល​គឺ​រង់ចាំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​តាម​សម្រួល ប៉ុន្តែ​ទីបំផុត​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​របស់​ពួកគាត់​ក្រុម​ទី​ ២ ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ស្ករអំពៅ​មើល​រំលង​មិន​បាន​ដោះស្រាយ​ដូច​ក្រុម​ទី​ ១ ​ដែល​តែងតែ​ចេញ​តវ៉ា​នោះ​ឡើយ​។

លោក​ សុខុម បន្ត​ថា​៖ «​ខ្ញុំ​សំណូមពរ​ទៅ​ថ្នាក់ដឹកនាំ​ទាំងអស់ សុំ​ជួយ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​បាន​គ្រប់ៗ​គ្នា​ផង​។ កន្លង​មក​ដែល​ពួកយើង​មិន​បាន​តវ៉ា ព្រោះ​ស្ដាប់​តាម​អាជ្ញាធរ​មិន​ឲ្យ​តវ៉ា​»​។

ករណី​មួយ​ទៀត​លោក អ៊ឹម ចេម តំណាង​ប្រជាពលរដ្ឋ​ចំនួន ២០ ​គ្រួសារ​រស់នៅ​ភូមិ​ដីឆ្នាំង ឃុំ​ហោងសំណំ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​ដែល​បាន​នាំ​គ្នា​មក​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ផង​ដែរ​បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​មាន​ដី​ចំនួន​ ៦៥ ​ហិកតា​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ហ្វ័ជូណា វិនិយោគ​លើ​ដំណាំ​ស្ករអំពៅ និង​កៅស៊ូ​ដែល​រំលោភ​យក​កាលពី​ឆ្នាំ​ ២០១០ ប៉ុន្ដែ​មិន​ទាន់​បាន​ដោះស្រាយ​រហូត​មក​ដល់​បច្ចុប្បន្ន​។

លោក​បញ្ជាក់​ថា​៖ «​ក្រុមហ៊ុន​ហ្នឹង​បាន​ឈូសឆាយ និង​រំលោភ​យក​ដី​ពួកខ្ញុំ ហើយ​គ្មាន​ដំណោះស្រាយ​អ្វី​ទេ​។ លើស​ពី​នេះ​ក្រុម​ការងារ​ក្រសួង​បាន​បដិសេធ​មិន​ឲ្យ​ពលរដ្ឋ​ចុះ​បញ្ជី​ដីធ្លី​ដែល​បាត់បង់​ទេ ទើប​ពួក​ខ្ញុំ​ខំប្រឹង​ធ្វើ​ដំណើរ​មក​ដល់​ក្រសួង​ផ្ទាល់​តែ​ម្ដង ហើយ​ខ្ញុំ​សង្ឃឹម​ថា​ថ្នាក់ដឹកនាំ​ដែល​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ពួក​ខ្ញុំ​ឲ្យ​បាន​ឆាប់​»​។

កាលពី​ថ្ងៃទី​ ២២ ខែ​មីនា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​ករណី​វិវាទ​នេះ​ជា​ស្ថាពរ​ដោយ​ក្រុម​ប្រជាពលរដ្ឋ​ ១៧៥ ​គ្រួសារ​ក្នុង​ក្រុម​ទី​ ១ ​យល់​ព្រម​ទទួល​យក​ដំណោះស្រាយ​ជា​ដី​ទំហំ​ ៣ ​ហិកតា​នៅ​លើ​ទីតាំង​ថ្មី និង​ថវិកា​ចំនួន​ ២៥០០ ​ដុល្លារ​ក្នុង​មួយ​គ្រួសារ​។ ក្រុម​ប្រជាពលរដ្ឋ​ ២០០ ​គ្រួសារ​ផ្សេង​ទៀត​យល់​ព្រម​ទទួល​យក​ដំណោះស្រាយ​ជា​ដី​ទំហំ​ ១,៥ ​ហិកតា​ក្នុង​មួយ​គ្រួសារ​នៅ​លើ​ទីតាំង​ចាស់​ ប៉ុន្តែ​មិន​ទទួល​បាន​លុយ​ទេ​។

ទន្ទឹម​គ្នា​នេះ​ភាគី​ក្រុមហ៊ុន​យល់​ព្រម​ឲ្យ​រដ្ឋ​កាត់​ដី​ទំហំ «៨២៥ ​ហិកតា​» ស្ថិត​ក្នុង​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​រដ្ឋ​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ខាង​លើ និង​ផ្ដល់​ថវិកា​តាម​ចំនួន​ខាង​លើ​ជូន​ក្រុម​ប្រជាពលរដ្ឋ​ ១៧៥ ​គ្រួសារ​តាម​សំណូមពរ​។

លោកស្រី​ ភូថង មិថុនា អភិបាល​ខេត្ត​កោះកុង និង​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​ ទេព ធន ដែល​ចេញ​មុខ​ដោះស្រាយ​ជម្លោះដីធ្លី​ខាង​លើ​កាលពី​ម្សិលមិញ​មិន​ទាន់​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​។ ប៉ុន្ដែ​លោក​ ទេព ធន បាន​និយាយ​ប្រាប់​ប្រជាពលរដ្ឋ​ក្នុង​អំឡុង​ពេល​ជួប​គ្នា​នោះ​ថា​លោក​សុំ​ពេល​ពិចារណា​មួយ​រយៈ​រហូត​ដល់​បោះឆ្នោត​ចប់​សិន ព្រោះ​លោក​បាន​ចរចា​ជាមួយ​ពលរដ្ឋ​មិន​ទាន់​ត្រូវ​គ្នា​នៅ​ឡើយ​។

លោក​ អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេតការណ៍​នៃ​អង្គការ​លីកាដូ (Licadho) ​ថ្លែង​ថា ពលរដ្ឋ​ទាំង​នេះ​ជា​ជនរងគ្រោះ​ពី​គម្រោង​ដីសម្បទាន​សេដ្ឋកិច្ច​ស្ករអំពៅ​ដូច​គ្នា ដូច្នេះ​ដើម្បី​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ចប់​ជា​ស្ថាពរ គឺ​ក្រសួង​ដែនដី​ត្រូវ​ខិតខំ​ដោះស្រាយ​ផ្ដល់​ជា​សំណង និង​ដី​ដល់​ពួកគាត់​ទាំង​នេះ​។

លោក​បញ្ជាក់​ថា​៖ «​យើង​ក៏​ទទួល​ស្គាល់​ថា​ឯកឧត្តម ជា សុផារ៉ា ពិតជា​ខិតខំ​ដោះស្រាយ​ជូន​ពលរដ្ឋ​បាន​ច្រើន​គ្រួសារ​មក​ហើយ ព្រោះ​ដី​មាន​ទំនាស់​នេះ​វា​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ អ៊ីចឹង​សង្ឃឹម​ថា​ឯកឧត្តម​នឹង​បន្ត​ដោះស្រាយ​ជូន​ពួកគាត់​ទៀត​ដោយ​មិន​ចាំបាច់​ពលរដ្ឋ​ឡើង​មក​តវ៉ា ទើប​ដោះស្រាយ​នោះ​ទេ​»​។

ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំង​នេះ​អះអាង​ថា​ពួកគាត់​ខំ​អត់ធ្មត់ ដើម្បី​រង់ចាំ​ដំណោះស្រាយ​ជា​យូរណាស់​មក​ហើយ ប៉ុន្តែ​ប្រសិន​បើ​អាជ្ញាធរ​ព្រងើយ​កន្តើយ​មិន​ដោះស្រាយ​ទៀត​នោះ​គឺ​ពួកគាត់​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការចេញ​តវ៉ា​នោះ​ឡើយ​។


Aucun commentaire:

Enregistrer un commentaire