news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

នយោបាយ​បង្វែរ​ព្រឹត្តិការណ៍ ហាក់​នៅ​មាន​ប្រសិទ្ធភាព​​!


​ព្រឹត្តិការណ៍​នៅក្នុង​សង្គម​មួយ តែងតែ​មាន​ការប្រែប្រួល គឺ​ប្រែ​ពី​ល្អប្រសើរ​ទៅ​រក​ភាព​តានតឹង ឬ​ប្រែ​ពី​តានតឹង​ទៅ​រក​ភាពល្អប្រសើរ​។ ព្រឹតិ្តការណ៍​ខ្លះ​កើតឡើង​ដោយ​មិន​មាន​ការ​ព្រៀងទុក ចំណែក​ព្រឹត្តិការណ៍​ខ្លះទៀត​គឺជា​ការរៀបចំ​របស់​អ្នកនយោបាយ​។​
ក្រុម​អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​លើកឡើងថា ការបង្កើត​ព្រឹត្តិការណ៍​ដើម្បី​បង្វែរ​ព្រឹត្តិការណ៍​មិន​មែន​មាន​តែ​នៅ​ស្រុក​ខ្មែរ​ទេ គឺ​អ្នកនយោបាយ​នៅលើ​ភិ​ភព​លោក គ្រប់​សម័យកាល​តែងតែ​ប្រើ​វិធីសាស្ត្រ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម ឬ​ដើម្បី​ផលប្រយោជន៍​របស់​ក្រុម​អ្នកនយោបាយ​ទាំងនោះ​។​
នៅក្នុង​សង្គម​ខ្មែរ វិធីសាស្ត្រ​បង្កើត​ព្រឹត្តិការណ៍​ដើម្បី​បង្វែរ​ព្រឹត្តិការណ៍ មាន​ប្រើ​តាំងពី​អតីតកាល ហើយ​បច្ចុប្បន្ន​នៅតែ​មាន​ភាព​ពេញ​និយម​របស់​អ្នកនយោបាយ​។ 
​ក្រោយ​ពេល​បោះ​អាណត្តិ​ទី​៥ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ពី​រាប់សែន​ទៅ​រាប់លាន​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​។ ស្របពេល​ជាមួយ​គ្នា​នោះ អង្គការ​សមាគម​ចេញមុខ​តវ៉ា​ជា​បន្តបន្ទាប់ ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ទាមទារ​បញ្ចុះ​តម្លៃ​សាំង ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជាដើម​។ បន្ទាប់​មក​រដ្ឋាភិបាល​បិទ​ទីលាន​ប្រជាធិបតេយ្យ ក្រុម​ទាំងនោះ​បែរ​មក​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ ក្រោយមកទៀត​មាន​ការចាប់ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ដើមឆ្នាំ​២០១៤ ក្រុម​តវ៉ា​ទាំងនោះ ដូរ​គោលបំណង​គឺ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​បក្ស និង​សកម្ម​សិទ្ធិមនុស្ស​វិញ​។​
​កម្តៅ​នយោបាយ​ចុងក្រោយ កើតឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥​នេះ គឺ​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម​។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​បាន​ទៅពិនិត្យ​ព្រំដែន​ជា​បន្តបន្ទាប់ រហូតដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ផែនទី​ពី​អង្គការ​សហប្រជាជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ក្រោយមក​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្តន្ទាទោស​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ១១​រូប ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ទៅ​២០​នោះ ហើយ​គម្រោង​ទៅ​ពិនិត្យ​ព្រំដែន​របស់​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ហាក់​ផ្អាក​ទៅវិញ ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​ហាក់​ថយចុះ​ការចាប់អារម្មណ៍​ចំពោះ​បញ្ហា​ព្រំដែន​នេះដែរ​។​
ប្រធាន​ផ្នែក​ទំនាក់ទំនង​នយោបាយ និង​សន្តិសុខ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មើលឃើញថា អ្នក​នយោបាយ​នៅ​ស្រុក​ខ្មែរ​កំពុង​ពេញនិយម​ក្នុង​ការបង្កើត​ព្រឹត្តិការណ៍ ដើម្បី​បន្សាប​ព្រឹត្តិការណ៍​។ លោក​ថា​៖ “​នៅ​កម្ពុជា​មាន​ប្រសិទ្ធភាព​ខ្លាំងណាស់ មាន​ប្រសិទ្ធភាព​ឧទាហរណ៍​នៅ​ពេល​ព្រឹត្តិការណ៍​កើតឡើង​មួយ​ខ្លាំង គេ​បង្កើត​បញ្ហា​មួយទៀត​ដែល​ពាក់ព័ន្ធ ឬក៏​ស្រដៀង​គ្នា​ហ្នឹង​ឲ្យ​ប្រជាពលរដ្ឋ​ចាប់អារម្ម​ណ៍​រឿង​ហ្នឹង​ខ្លាំង​ជាង​” ។​
លោក ឯម សុវណ្ណារ៉ា យល់ថា មូលហេតុ​ដែល​អ្នកនយោបាយ​ជោគជ័យ​លើ​ចំណុច​នេះ ដោយសារ​ពលរដ្ឋ​ខ្មែរ​ឆាប់​ភ្លេច​ហេតុការណ៍​ចាស់ ពេល​ហេតុការណ៍​ថ្មី​កើតឡើង លោក​ឧទាហរណ៍​ដូច​រឿង​ប្រាសាទ​ព្រះវិហារ​ដោះស្រាយ​មិនទាន់​ចប់ ថៃ​មិន​ទាន់​ដកទ័ព​ចេញ តែ​ពលរដ្ឋ​ហាក់​ឈប់​ចាប់អារម្មណ៍​រឿងនេះ​ទៅហើយ​។ 
​ពេល​សួរថា ការបង្កើត​ព្រឹត្តិការណ៍​ដើម្បី​បន្សាប​ព្រឹត្តិការណ៍ មាន​ផលប្រយោជន៍​អី​ដល់​សង្គម​?
លោក ឯម សុវណ្ណារ៉ា ពន្យល់ថា អាច​ធ្វើ​ស្ថានភាព​តានតឹង​ខ្លាំង​មករក​សភាព​ធម្មតា​វិញ ចំណែក​គុណវិបត្តិ​វិញ​លោក​ថា បង្ក​បញ្ហា​កាន់តែច្រើន​នៅក្នុង​សង្គម​គឺ រឿង​ចាស់​មិន​ដោះស្រាយ ហើយ​បង្កើត​បញ្ហា​ថ្មី​បន្ថែម​ទៀត​។ លោក​បន្ថែមថា​៖ “​ចំនុច​ហ្នឹង​គុណវិបត្តិ​ហើយ ព្រោះ​បញ្ហា​ដែល​ធ្វើ​មិនបាន ហើយ​យើង​អត់​នាំគ្នា​ឈឺឆ្អាល មិនមែន​យើង​អត់​នាំគ្នា​ឈឺឆ្អាល បញ្ហា​ត្រូវ​ដោះស្រាយ​ឯណា អត់​ទេ​។ អ៊ីចឹង​កាលណា​យើង​ដោះស្រាយ​អត់​បាន វា​នៅតែ​ជា​បញ្ហា​ដដែល ដូច​ជំងឺ​មួយ កាលណា​ពេល​យើង​ព្យាបាល​មិនបាន មិនមែន​យើង​ងាក​ទៅ​ឈឺ​អា​ផ្សេងទៀត យើង​ងាក​ទៅ​ព្យាបាល​អា​ផ្សេងទៀត អា​ហ្នឹង​(​ជំងឺ​ចាស់​)​យើង​អត់​ព្យាបាល​មិនមែន​ថា​វា​ជា វា​អត់​ជា​ទេ​” ។​
​ស្ថាបនិក​បណ្តាញ​សង្គម​លោក សាម អ៊ី​ន លើកឡើងថា អ្នកនយោបាយ​បង្វែរ​ព្រិត្តិការណ៍ ធ្វើឲ្យ​ពលរដ្ឋ​ក្លាយជា​អ្នករងគ្រោះ​ដូចជា បញ្ហា​សង្គម​មិន​បាន​ដោះស្រាយ បង្ក្រាប​លើ​ក្រុមអ្នកតវ៉ា និង​មាន​អ្នកខ្លះ​រងរបួស ឬ​ស្លាប់​ដោយសារ​ព្រឹត្តិការណ៍​ទាំងនោះ​។ ប៉ុន្តែ​លោក​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​កើនឡើង ហើយ​បើ​អ្នក​នយោបាយ​នៅតែ​ប្រើ​យុទ្ធ​ដដែល​ទៀត ប្រាកដ​ជា​បាត់​ការគាំទ្រ​នៅពេល​ដ៏​ខ្លី​ខាងមុខ​មិន​ខាន​។ លោក​ថា​៖ “​ប្រព័ន្ធ​សារព័ត៌មាន​ផ្នែក​វិទ្យុ ប្រព័ន្ធ​សារព័ត៌មាន​អេឡិចត្រូនិច​ដូចជា ហ្វេ​សប៊ុក​ផ្សេងៗ ខ្ញុំ​គិតថា វា​មាន​ការជួយ​ច្រើន ដើម្បី​ពន្យល់​ប្រជាពលរដ្ឋ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​អ្ន​កបាន​ច្រើន​ជាង​មុន​។ ដូច្នេះហើយ គាត់​ចាប់ផ្តើម​មាន​ការយល់ដឹង​បាន​ច្រើន​។ ខ្ញុំ​គិតថា ល្បែង​នយោបាយ​បែប​ចាស់​កម្រិ​លរបស់​ពួកគាត់ នឹង​សាបរលាប​ទៅ​បន្តិចៗ​នៅពេលដែល​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​កាន់តែច្រើន កាន់តែខ្លាំង​” ។  
បើទោះជា អ្នកវិភាគ​ខ្លះ​យល់ថា ប្រជាពលរដ្ឋ​មាន​ចំណេះដឹង​កើន​ឡើង​ក៏​ដោយ ក៏​អ្នកវិភាគ​ទាំងនោះ​បញ្ជាក់ថា យុទ្ធសាស្ត្រ​នៃ​ការបង្កើត​ព្រឹត្តិការណ៍​មួយ​ដើម្បី​បន្សាប​ព្រឹត្តិការណ៍​មួយទៀត នៅតែ​មាន​ប្រសិទ្ធភាព​នៅឡើយ​ដោយសារ​ចំណេះដឹង និង​ការទទួលបាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​មិនទាន់​ទូលាយ​នៅឡើយ​។ ចំណុច​នេះ នាំ​ឲ្យ​ពលរដ្ឋ​ងាយ​រងគ្រោះ​ដោយសារ​កលល្បិច​របស់​អ្នកនយោបាយ ដែល​ធ្វើ​សកម្មភាព​ដើម្បី​បម្រើ​ផលប្រយោជន៍​ក្រុម ឬ​បក្ខពួក​ខ្លួន​៕
ដោយ៖​ ពៅ មេត្តា​ |
ថ្ងៃចន្ទ ទី27 កក្កដា 2015, 04:02 PM​

Aucun commentaire:

Enregistrer un commentaire