news alert

>NEWS ALERT: សម រង្សី​ កិម សុខា ព្រមទាំងយុវមិត្ត៥៣រូប នៃគណបក្សសង្គ្រោះជាតិយួន ( CNRP ) បានបង្កើតវប្បធ៌មសន្ទនា (Culture de Dialogue ) ដើម្បីបំបាំងខ្លួនស្រូបយកផលប្រយោជន៍ផ្ទាល់ខ្លួន លើគំនរទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ។ដូច្នេះ យើងទាំងអស់គ្នាដែលមានឈាមជ័រជាខ្មែរ ពូជខ្មែរ មិនត្រូវមានជំនឿរលើគណបក្សសង្គ្រោះជាតិយួន ( CNRP ) តទៅទៀតជាដាច់ខាត ។ ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅស្រុក ត្រូវមានកាតព្វកិច្ចរំដោះស្រុករួមគ្នា គឺត្រូវធ្វើបដិវត្តន៍ ជាចាំបាច់ ដេញចោរយួន​ និង ចិន ព្រមទាំង បនអាយ៉ងយួន ក្បត់ជាតិអោយចេញផុតពីដែនដីកម្ពុជា ។

រឿងផែនទី​​​ព្រំដែន​កម្ពុជា-​យួន

ផ្លូវ ​ដែល​យួន សាងសង់​រួច​រាល់​ហើយ នៅ​ចំណុច​ខាង​ក្រោយ​វត្ត​ចម្ការម្ទេស ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២៥ មេសា ឆ្នាំ​២០១៥


 'តំណាងរាស្ត្រ​ គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន លើក​ឡើង​ថា លោក វ៉ា គឹមហុង ប្រើប្រាស់​ផែនទី​ដែល​ភ្ជាប់​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ថា​ជា​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ទៅ​វិញ​ទេ។ លោក​ថា ផែនទី​ពិត ជា​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៥៣ ស្រប​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា ត្រូវ​យក​ផែនទី​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-​១៩៥៣។ លើស​ពី​នេះ​ លោក​ថា លោក វ៉ា គឹមហុង ព្យាយាម​បកស្រាយ​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ។

​លោក អ៊ុំ សំអាន បន្ត​ថា លើស​ពី​នេះ​ទៅ​ទៀត សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​សន្ធិសញ្ញា​ព្រំដែន​គោក​ឆ្នាំ​១៩៨៥ វា​ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ផ្ទុយ​ទៅ​នឹង​មាត្រា ៥៥ នៃ​រដ្ឋធម្មនុញ្ញ៖ «សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ហ្នឹង បាន​គាត់​ប្រើ​អា​ហ្នឹង ១០០% តែម្ដង ផែនទី​ហ្នឹង​ដែល​ចម្លង​ចេញ​ខ្នាត ១ លើ ១០០​ពាន់ (១/១០០.០០០) គាត់​ចម្លង​ចេញ​ទី​ខ្នាត ១ លើ ៥០​ពាន់ (១/៥០.០០០) ដែល​ខុស​នឹង​រដ្ឋធម្មនុញ្ញ។ អា​ចម្លង​ចេញ​ហ្នឹង​​យួន ជា​អ្នក​ចេញ​លុយ​ឲ្យ​ទៀត...»។'


 ពលរដ្ឋ​ខែត្រ​ស្វាយរៀង ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ផែនទី​ពិតប្រាកដ​សម្រាប់​ប្រើប្រាស់​សព្វថ្ងៃ ​ជា​សាធារណៈ ហើយ​ធានា​ថា ជា​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ។


ការ​ស្នើ​នេះ​បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង អះអាង​ថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ មិន​មែន​ជា​ផែនទី​ដែល​ព្រះ​បរម​រតនកោដ្ឋ យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ឡើយ។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​អះអាង​ថា វៀតណាម​នៅ​តែ​បន្ត​ធ្វើ​ផ្លូវ​ចូល​ដី​ខ្មែរ​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដោយ​មិន​មាន​កិច្ច​អន្តរាគមន៍​ណា​មួយ​ពី​រដ្ឋាភិបាល​ឡើយ។

មន្ត្រី​ជំនាញ​ខាង​កិច្ចការ​ព្រំដែន ហាក់​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​អះអាង​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ ឡើយ។ តួ​យ៉ាង​នៅ​ពេល​ថ្មីៗ​នេះ គណបក្ស​ប្រឆាំង​នៅ​តែ​ប្រកាន់​ជំហរ​ថា រដ្ឋាភិបាល​ព្យាយាម​បំភ័ន្ត​ភ្នែក​សាធារណជន ដោយ​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ប្រភេទ យូ.ធី.អឹម (UTM) ខ្នាត ១ លើ ៥០​ពាន់ (១/៥០.០០០) ចំនួន ៥០​ផ្ទាំង និង​ផែនទី អេស.ជី.អាយ (SGI) ខ្នាត ១ លើ ៥០​ពាន់ (១/៥០.០០០) ចំនួន ២៦​ផ្ទាំង ដែល​ផ្ទុយ​នឹង​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចែង​ថា ត្រូវ​យក​ផែនទី​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-​១៩៥៣។

បន្ថែម​ពីលើ​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​អះអាង​ថា ផែន​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​សព្វថ្ងៃ​ក្នុង​កំណត់ហេតុ​ឆ្នាំ​២០០៧ ជា​ផែនទី​ដែល​យក​ពី​ប្រទេស​វៀតណាម។ យ៉ាង​នេះ​ក្តី មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​បក​ ស្រាយ​ពី​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដោយ​អះអាង​ថា ជា​ការ​មូល​បង្កាច់។



ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ទាមទារ​ឲ្យ​លោក អ៊ុំ សំអាន យក​ផែនទី​ដែល​សំអាង​ថា ជា​ផែនទី​ពិត​មក​ប្រៀបធៀប​នឹង​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​សព្វថ្ងៃ។ លោក​ថា រដ្ឋាភិបាល​ប្រកាន់​ជំហរ​ច្បាស់​លាស់​ចំពោះ​ការ​កំណត់​ព្រំដែន ដោយ​យោង​តាម​ច្បាប់​អន្តរជាតិ ព្រម​ទាំង​ស្រប​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​ផង។

លោក​អះអាង​ថា ទឹកដី​ខ្មែរ​មិន​ត្រូវ​បាត់បង់​មួយ​ចំអាម​ឡើយ៖ «មិន​បញ្ចេញ​មក​អា​ផែនទី​ដែល​ថា​មាន ត្រឹមត្រូវ? ម៉េច​មិន​យក​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ទៅ លាក់​ទុក​ធ្វើ​អី? បង្ហាញ​មក​គេ​ដឹង​ថា វា​ខុស វា​ត្រូវ​ហើយ...»។

ទោះ​បី​យ៉ាង​នេះ​ក្តី តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន ស្នើ​ឲ្យ​លោក វ៉ា គឹម ហុង បក​ស្រាយ​តទល់​ជាមួយ​លោក​ស្ដីពី​បញ្ហា​ព្រំដែន និង​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​សព្វ​ថ្ងៃ​ជា​សាធារណៈ​តាម​ប្រព័ន្ធ​ ផ្សព្វផ្សាយ។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន លើក​ឡើង​ថា លោក វ៉ា គឹមហុង ប្រើប្រាស់​ផែនទី​ដែល​ភ្ជាប់​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ថា​ជា​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ទៅ​វិញ​ទេ។ លោក​ថា ផែនទី​ពិត ជា​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៥៣ ស្រប​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា ត្រូវ​យក​ផែនទី​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-​១៩៥៣។ លើស​ពី​នេះ​ លោក​ថា លោក វ៉ា គឹមហុង ព្យាយាម​បកស្រាយ​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ។

​លោក អ៊ុំ សំអាន បន្ត​ថា លើស​ពី​នេះ​ទៅ​ទៀត សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​សន្ធិសញ្ញា​ព្រំដែន​គោក​ឆ្នាំ​១៩៨៥ វា​ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ផ្ទុយ​ទៅ​នឹង​មាត្រា ៥៥ នៃ​រដ្ឋធម្មនុញ្ញ៖ «សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ហ្នឹង បាន​គាត់​ប្រើ​អា​ហ្នឹង ១០០% តែម្ដង ផែនទី​ហ្នឹង​ដែល​ចម្លង​ចេញ​ខ្នាត ១ លើ ១០០​ពាន់ (១/១០០.០០០) គាត់​ចម្លង​ចេញ​ទី​ខ្នាត ១ លើ ៥០​ពាន់ (១/៥០.០០០) ដែល​ខុស​នឹង​រដ្ឋធម្មនុញ្ញ។ អា​ចម្លង​ចេញ​ហ្នឹង​​យួន ជា​អ្នក​ចេញ​លុយ​ឲ្យ​ទៀត...»។

​លោក អ៊ុំ សំអាត បន្ត​ថា លោក វ៉ា គឹមហុង បាន​បកស្រាយ​ក្នុង​វេទិកា​តុ​មូល​កាល​ពី​ពេល​ថ្មីៗ​នេះ បញ្ជាក់​ថា សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ គ្មាន​ផែនទី​ទេ។ លោក អ៊ុំ សំអាន ចាត់​ទុក​ផែនទី​មិន​ពិត​ចំនួន ៧​ផ្ទាំង ស្ថិត​នៅ​ចំណុច​មិន​ច្បាស់លាស់​នៃ​ផែនទី​ចំនួន ៥៦​ផ្ទាំង​ភ្ជាប់​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ដែល​វៀតណាម បាន​គូស​នៅ​ឆ្នាំ​១៩៨៥ ទើបតែ​កែ​សម្រួល​ក្នុង​ឆ្នាំ​២០០៥ នៃ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដដែល ដែល​លោក វ៉ា គឹមហុង ប្រើប្រាស់​សព្វថ្ងៃ។

ឆ្លើយ​តប​បញ្ហា​នេះ លោក វ៉ា គឹមហុង អះអាង​ថា លោក​មិន​ញញើត​ចំពោះ​ការ​ឡើង​បកស្រាយ​ត​ទល់​ជាមួយ​លោក អ៊ុំ សំអាន តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ ដោយ​ជំរុញ​ឲ្យ​វិទ្យុ​អាស៊ីសេរី សរសេរ​លិខិត​ស្នើ​សុំ​ជា​មុន​សិន។

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា ​គឹមហុង ចាត់​ទុក​ការ​លើក​ឡើង​អំពី​បញ្ហា​ព្រំដែន​របស់​បក្ស​ប្រឆាំង ថា​ជា​ការ​កេង​ចំណេញ​នយោបាយ​ទៅ​វិញ​ទេ។ លោក​ថា ផែន​ទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​សព្វ​ថ្ងៃ គឺ​ជា​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ខ្នាត ១/១០០.០០០ របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន។

យ៉ាង​ណា​ក៏ដោយ បើ​យោង​មាត្រា ៥៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា សន្ធិសញ្ញា និង​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ណា​ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​លុបចោល។

​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា គឺ​លោក ម៉ៅ ពិសេស ចាត់​ទុក​ការ​ឈ្លាន​ពាន​របស់​វៀតណាម ក្នុង​ការ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ថា ជា​ការ​រំលោភ​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា ដោយ​ភាគី​វៀតណាម និង​រំលោភ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស មាន​វៀតណាម ជា​ម្ចាស់​ហត្ថលេខី​ផង។ បន្ថែម​ពី​លើ​នេះ​លោក​ថា រដ្ឋាភិបាល​គួរ​តែ​ប្រកាស​អាសន្ន​ទាក់ទិន​សកម្មភាព​ធ្វើ​ផ្លូវ​តាម​ព្រំដែន​ ពី​សំណាក់​ភាគី​វៀតណាម ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​ភាគី​ទី​បី។ លោក​អះអាង​ថា ប្រការ​នេះ​ផ្ទុយ​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស។

លោក​បន្ត​ថា ការ​បង្កើត​គណៈកម្មការ​ព្រំដែន ត្រូវ​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ដើម្បី​ធានា​ថា គណៈកម្មការ​កិច្ចការ​ព្រំដែន​ធ្វើការ​ដោយ​ឯករាជ្យ ដែល​អាច​ជឿ​ទុក​ចិត្ត​បាន។ ជាង​នេះ​ទៅ​ទៀត ការ​កំណត់​បង្គោល​ព្រំដែន​ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​ភាគី​ទី​៣ ដែល​ជា​ភាគី​អន្តរជាតិ ឬ​ជា​អាជ្ញាកណ្ដាល​ដែល​ធានា​ថា ការ​បោះ​បង្គោល​ព្រំដែន​ស្របច្បាប់ និង​ស្រប​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស៖ «ឲ្យ​យក​ផែនទី​ដែល​ត្រឹមត្រូវ មិន​មែន​យក​ផែនទី​ខុស ផែន​ក្លែងក្លាយ ហើយ​មក​ប្រកាស​ថា អា​ហ្នឹង​ជា​ផែនទី​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ យើង​អត់​ទទួល​ស្គាល់​ទេ»។

​អ្នក​វិភាគ​ឯករាជ្យ​នៅ​តែ​អំពាវនាវ​ទទូច​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​តាម​ ព្រំដែន​ដើម្បី​ជា​រនាំង​ការពារ​ការ​ឈ្លានពាន​ដែន​អធិបតេយ្យ​ពី​ប្រទេស​ជិត​ ខាង ពិសេស​គឺ​ប្រទេស​វៀតណាម។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី អំពាវនាវ​ឲ្យ​សាធារណជន​ចូល​រួម​ការពារ​កុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា ២ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ ព្រោះ​វា​ជា​ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល​ទាក់ទិន​បញ្ហា​ព្រំដែន រូ​ម​ទាំង​សន្ធិសញ្ញា​បំពេញ​បន្ថែម។ លោក​ចាត់​ទុក​បញ្ហា​ព្រំដែន​ជា​បញ្ហា​ស្លាប់​រស់​របស់​ជាតិ ប៉ុន្តែ​រដ្ឋាភិបាល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជាពលរដ្ឋ និង​បូរណភាព​ទឹក​ដី។ ជាក់ស្ដែង​រដ្ឋាភិបាល​ហាក់​ធ្វើ​ប្រ​ងើយ​កន្តើយ​ចំពោះ​ការ​ធ្វើ​ផ្លូវ​ ក្រវាត់​ព្រំដែន​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដោយ​ប្រទេស​វៀតណាម។

លោក​ថា ផ្លូវ​នេះ​ទំនង​ជា​វៀតណាម ធ្វើ​ឡើង​ដើម្បី​ជា​ភស្តុតាង​កំណត់​ព្រំដែន​ជាក់លាក់ ដើម្បី​តតាំង​ផ្នែក​ច្បាប់​ជាមួយ​កម្ពុជា នៅ​ពេល​ដែល​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ឈប់​កាន់​អំណាច។ លោក​អះអាង​ថា កម្ពុជា នៅ​មាន​សង្ឃឹម​ចំពោះ​បូរណភាព​ទឹក​ដី ប្រសិន​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល៖ «ប្រសិនបើ​រដ្ឋាភិបាល​មិន​មាន​គំនិត​ខ្មៅ​ងងឹត​សម្រាប់​ជាតិ​ខ្លួន សម្រាប់​ប្រជាជន​ខ្លួន​ឯង គាត់​អត់​ចាំ​បាច់​រៀបចំ​សន្ធិសញ្ញា​បំពេញ​បន្ថែម ៨១ ៨២ ៨៥ ហើយ​អត់​ចាំបាច់​បង្ខំ​ឲ្យ​សមាជិក​សភា​លើក​ដៃ​ឆ្នាំ​២០០៥ អត់​ចាំ​បាច់​បង្ខំ​ឲ្យ​ព្រះមហាក្សត្រ​កម្ពុជា ឡាយព្រះហស្តលេខា​ទេ»។

យោង​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា បូរណភាព​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-​១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-​១៩៦៩។

ទោះ​យ៉ាង​ណា ពលរដ្ឋ​ខេត្ត​ស្វាយរៀង នៅ​តែ​មាន​មន្ទិល​ចំពោះ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​បច្ចុប្បន្ន ថា​នៅ​មាន​អាថ៌កំបាំង​នៅ​ឡើយ។

ពលរដ្ឋ​រស់​នៅ​ស្រុក​ចន្ទ្រា លោក សារុន រក​ឃើញ​ថា ព្រំដែន​កម្ពុជា ធ្វើ​នៅ​ចន្លោះ​ទសវត្ស​ទី​៧០ នៃ​សម័យ​សាធារណរដ្ឋ​ខ្មែរ ឬ​សម័យ លន់ នល់  មាន​ចម្ងាយ​ឆ្ងាយ​ពី​ព្រំដែន​បច្ចុប្បន្ន​ជាង ១០​គីឡូម៉ែត្រ ឋិត​នៅ​ឃុំ​ប្រាសាទ ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

​ពលរដ្ឋ​រស់​នៅ​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង មាន​កំណើត​ខ្មែរ​កម្ពុជា​ក្រោម ថ្លែង​សុំ​លាក់​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ផង​នោះ រៀបរាប់​ថា វៀតណាម​បន្ត​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​សព្វថ្ងៃ ចាប់​ពី​ឃុំ​ទួលស្ដី ឆ្ពោះ​ទៅ​ឃុំ​សំរោង ស្រុក​ចន្ទ្រា នៅ​មិន​ទាន់​មាន​អាជ្ញាធរ​ខេត្ត​ណា​ហ៊ាន​ទប់ស្កាត់​សកម្មភាព​ឈូស​ឆាយ​ផ្លូវ​ ក្រវាត់​ព្រំដែន​នៅ​ឡើយ​បច្ចុប្បន្ន។

លោក​បន្ត​ថា ចំណុច​ដែល​វៀតណាម ធ្វើ​ផ្លូវ​ចូល​ដី​ខ្មែរ​ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេខ ១៩៤ ដល់​បង្គោល​ព្រំដែន​លេខ ១៩៨ ត្រង់​ចំណុច​ចំពុះទា ឋិត​នៅ​ភូមិ​កោះឫស្សី ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា ចូល​ដី​ខ្មែរ​ជាង ១​គីឡូម៉ែត្រ នៅ​តែ​មិន​ទាន់​មាន​អាជ្ញាធរ​ណា​ហាន​អន្តរាគមន៍ និង​ត្រួត​ពិនិត្យ​សកម្មភាព​ឈូស​ឆាយ​ផ្លូវ​ក្រវាត់​ព្រំដែន​នេះ​ឡើយ៖ «ខ្មែរ​យើង​ដាំ​ដើម​ប្រេងខ្យល់ ដល់​បោះ​បង្គោល​ព្រំដែន​ទៅ​ដី​យើង​ធ្លាក់​ទៅ​ខាង​គេ​វិញ។ ថែម ១៥០​ហិកតារ​ដែរ។ អាជ្ញាធរ​ខ្មែរ​យើង​ដូច​គ្មាន​ឃើញ​អន្តរាគមន៍​អី​ទេ កន្លែង​ណា​កន្លែង​ហ្នឹង​តែម្ដង...»។

ពលរដ្ឋ​ម្នាក់​ទៀត​មាន​ស្ដើង​ រស់​នៅ​ក្នុង​ផ្ទះ​ដ៏​តូច សម្បុរ​ខ្មៅ​ស្រអែម មាន​ទីលំនៅ​ក្នុង​ស្រុក​ចន្ទ្រា ឆ្ងាយ​ពី​ព្រំដែន​បច្ចុប្បន្ន​ប្រវែង​ជាង ៣០០​ម៉ែត្រ គឺ​លោក លី តាំ ថ្លែង​ថា បើ​និយាយ​អំពី​បញ្ហា​ព្រំដែន គឺ​ជា​រឿង​ឈឺ​ចាប់​ណាស់​សម្រាប់​លោក។ លោក​អង្កេត​ឃើញ​ថា វៀតណាម​រំកិល​ចូល​ដី​ខ្មែរ​បន្តបន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្ន តាម​រយៈ​ការ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន។ ជាក់ស្ដែង​នៅ​ភូមិ​លោក​រស់​នៅ បើ​កុំ​តែ​មាន​វត្ត​ចម្ការម្ទេស ដែល​ព្រះ​បរម​រតនកោដ្ឋ កសាង​ជា​របង​ព្រំដែន​កុំ​អី​ត្រូវ​វៀតណាម បន្ត​រំកិល​ព្រំដែន​កាន់​តែ​ឆ្ងាយ​ទៅ​ចូល​ដី​ខ្មែរ។

លោក​ថា វៀតណាម​ បាន​បោះ​បង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​តាំង​ពី​ក្នុង​ទសវត្សរ៍​៨០ រហូត​ឆ្នាំ​២០០៩ និង​បន្ត​រំលោភ​ដល់​បច្ចុប្បន្ន​តាម​រយៈ​ការ​កសាង​ផ្លូវ​តាម​ក្រវាត់​ ព្រំដែន៖ «បើ​តាម​ខ្ញុំ​ស្គាល់​កាល​ឆ្នាំ​១៩៨០ ដល់ ៨៦ ដល់​ទឹកដី​កម្ពុជា​ហ្នឹង ហើយ​ខ្ញុំ​ដឹង​ក្តី​ដែរ​នោះ ព្រំដែន​ស្រះ​ធំ​នៅ​កើត កាល​នោះ​មាន​បង្គោល​វា​មួយ ពេល​យូរៗ​ទៅ វា​ដក​បង្គោល​ហ្នឹង​ក្រវាត់​ចោល»។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង លោក អ៊ូ ច័ន្ទឫទ្ធិ ចុះ​ពិនិត្យ​បញ្ហា​ព្រំដែន​ដែល​ពលរដ្ឋ​អះអាង​ថា វៀតណាម​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ចូល​ដី​ខ្មែរ ថា​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​មិន​មែន​ជា​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​មាន​នៅ​ក្នុង​ផែនទី​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-​១៩៥៣ ដែល​ព្រះ​បរម​រតនកោដ្ឋ បាន​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ឆ្នាំ​១៩៦៤ នោះ​ឡើយ។

លោក​លើក​ឡើង​ថា វៀតណាម​បាន​ធ្វើ​ផ្លូវ​ខ្សែ​ទី​១ ខ្សែ​ទី​២ និង​ខ្សែ​ទី​៣ នៅ​ពេល​បច្ចុប្បន្ន​កាន់តែ​រំកិល​ចូល​ដី​ខ្មែរ ដែល​វៀតណាម កំពុង​កសាង​បច្ចុប្បន្ន។ លោក​បន្ត​ថា បង្គោល​ព្រំដែន​លេខ ១៩៧ ដែល​វៀតណាម បាន​បោះ​ជា​ឯកតោ​ភាគី​តាំង​ពី​ឆ្នាំ​២០០៩ នោះ ត្រូវ​បាន​ពលរដ្ឋ​​អះអាង​ថា ចូល​ដី​ខ្មែរ​ជា​ច្រើន​គីឡូម៉ែត្រ និង​បោះ​មិន​មាន​ភាគី​ទី​បី​ដឹង​ឮ​នោះ ថា​ជា​ការ​ខុស​ច្បាប់។

ទោះ​យ៉ាង​ណា ផ្ទៃដី​ប្រទេស​វៀតណាម នៅ​ក្នុង​ផែនទី​ដែល​តម្កល់​នៅ​ប្រទេស​ស៊ុយអែត និង​ក្រសួង​ការបរទេស​វៀតណាម មាន​ទំហំ​ផ្សេង​គ្នា។

យោង​តាម​គេហទំព័រ​ប្រទេស​វៀតណាម ផ្សាយ​ដោយ​រដ្ឋទូត​វៀតណាម ប្រចាំ​ប្រទេស​ស៊ុយអែត បង្ហាញ​ថា ផ្ទៃដី​ប្រទេស​វៀតណាម មាន​ទំហំ ៣៣១.០៥១,៤​គីឡូម៉ែត្រក្រឡា ប៉ុន្តែ​បើ​យោង​ទៅ​តាម​ព័ត៌មាន​ដែល​បាន​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​វៀតណាម វិញ ផ្ទៃដី​ប្រទេស​វៀតណាម មាន​ទំហំ ៣៣១.២១២​គីឡូម៉ែត្រ​ក្រឡា។ ចំណែក​ឯ​ផ្ទៃដី​ប្រទេស​វៀតណាម ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ មាន​ទំហំ ៣៣០.៩៥៧​គីឡូម៉ែត្រក្រឡា ជា​ផ្ទៃដី​តូច​ជាង​វៀតណាម តម្កល់​នៅ​ក្រសួង​ការបរទេស​ចំនួន ២៥៥​គីឡូម៉ែត្រក្រឡា។ មាន​ន័យ​ថា ផ្ទៃដី​ប្រទេស​វៀតណាម មាន​ទំហំ​ខុស​ប្លែក​គ្នា​ទាំង​អស់។ យោង​តាម​ការ​ចេញ​ផ្សាយ​ផ្សេងៗ​គ្នា ហាក់​ដូចជា​ប្រទេស​វៀតណាម មិន​ទាន់​មាន​ទំហំ​ផ្ទៃដី​ជាក់លាក់​នៅ​ឡើយ​ទេ។

ចំណែក​ក្នុង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​រដ្ឋ​សភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម អនុញ្ញាត​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៥ មាន ៤​ចំណុច ក្នុង​នោះ​ចំណុច​ទី​៣ បាន​បញ្ជាក់​ថា "ភាគី​ប្រទេស​នីមួយៗ​ត្រូវ​ប្ដូរ​ព្រំដែន​លើ​ផែនទី​ខ្នាត ១/១០០.០០០ មក​ប្រើ​ផែនទី យូ.ធី.អឹម ខ្នាត ១/៥០.០០០ វិញ រួច​ផ្ទៀងផ្ទាត់​លទ្ធផល និង​ឯកភាព​ព្រំដែន​មួយ​លើ​ផែន​ទី​នេះ។

​ទាក់ទង​នឹង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​អ្នក​វិភាគ​ចាត់​ទុក​ថា ជា​សន្ធិសញ្ញា​ព្រំដែន​ខុស​ច្បាប់ ពីព្រោះ​តែ​នាំ​អោយ​បាត់​ទឹកដី​កម្ពុជា នេះ លោក​នាយករដ្ឋមន្ត្រី​ធ្លាប់​ព្រមាន​ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​ព្រះ នរោត្តម សីហនុ ឲ្យ​ឡាយ​ព្រះហស្តលេខា​ព្រមព្រៀង​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា-​វៀតណាម នេះ៕