news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

អ្នកនាំពាក្យ៖ រដ្ឋាភិបាល​ថៃ​នឹង​កាន់​អំណាច​រហូត​សម្រេចបំណង


នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រាយុធ (កណ្តាល)​ នៅ​ក្លិប​កងទ័ព។ BKP

ក្រុងបាងកកៈ អ្នកនាំពាក្យ​រង​​រដ្ឋាភិបាល លោក​ Sansern Kaewkamnerd បាន​និយាយ​ពី​ថ្ងៃ​ចន្ទ​ថា របប​យោធា​​ថៃ​​នឹង​នៅក្នុង​អំណាច​​រហូត​ដល់​ខ្លួន​សម្រេច​បាន​​តាម​គោលដៅ​របស់​ខ្លួន​ ឬ​ដរាប​ណា​កិច្ចប្រឹងប្រែង​ហិង្សា ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​នៅ​បន្ត​។
សម្តី​របស់​ឧត្តមសេនីយ៍ទោ Sansern ត្រូវ​បាន​ធ្វើ​ឡើង ជា​ការឆ្លើយតប​ទនឹង​ការទស្សន៍ទាយ​របស់​ហារា​ល្បី​ឈ្មោះ​ លោក​ Warin Buawiratlert ដែល​ថា ឧត្តមសេនីយ៍ ប្រាយុធ ចានអូចា នឹង​​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី សម្រាប់​រយៈពេល​យ៉ាងតិច​ក៏​បី​ឆ្នាំ​ដែរ។
លោក​ បាន​និយាយ​ថា ឧត្តមសេនីយ៍ ប្រាយុធ មិន​ចង់​នៅក្នុង​អំណាច​វែង​ជា​ចាំបាច់​នោះ​​ទេ​ ប៉ុន្តែ​លោក​នឹង​​មិន​បោះបង់​ចោល​តំណែង​របស់​លោក​​ទេ​ រហូត​ដល់​ការងារ​របស់​របបយោធា​នេះ បាន​​សម្រេច។
លោក Sansern រូប​នេះ បាន​និយាយ​ថា៖ «បើសិន​ អ្វី​គ្រប់​យ៉ាង​វិវត្ត​ទៅ​តាម​ផែនការ វា​នឹង​មិន​ចាំបាច់​សម្រាប់​រដ្ឋាភិបាល​​បន្ត​ការ​នៅក្នុង​អំណាច​របស់​​ខ្លួន​ទេ​។ លោកនាយករដ្ឋមន្ត្រី​តែងតែ​និយាយ​ថា រដ្ឋាភិបាល​លោក​​មិន​ស្រឡាញ់​អំណាច​ទេ ប៉ុន្តែ​ចង់​ធ្វើការ​ដើម្បី​ផលប្រយោជន៍​ជាតិ​»។
ឧត្តមសេនីយ៍ទោ Sansern បាន​និយាយ ថា៖ «ប៉ុន្តែ​មាន​ការ​ប៉ុនប៉ង​ជាច្រើន​ដើម្បី កកូរ​ភាព​គ្មានសណ្តាប់​ធ្នាប់ និង​បង្ក​ហេតុ​ និង បន្ទុច​​បង្អាក់​​ការងារ​រដ្ឋាភិបាល​​ក្នុង​មធ្យោបាយ​​ដែល​រារាំង​កំណែទម្រង់​ជាតិ​មិន​ឲ្យ​វិវត្ត ទៅ​មុខ​ ឬ​បើសិន​ជា​មាន​ទង្វើ​ដែល​នាំ​ទៅ​ដល់​ភាពចលាចល​ និង​គ្រោះថ្នាក់​ដល់​ក្រុម​មន្ត្រី​ប្រជាជន រដ្ឋាភិបាល​នឹង​​គ្មាន​ជម្រើស​​ណា​ក្រៅពី​ឈរ​ក្បែរ​ប្រជាជន​ទេ​»៕ IN

The Bangkok Post

Wed, 8 April 2015