news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

សភាអាមេរិក ជំរុញ​ឲ្យ​លោក​ អូបាម៉ា បញ្ជូន​អាវុធ​ប្រល័យជីវិត​​ទៅ​អ៊ុយក្រែន




ប្រធាន​សភា​អាមេរិក លោក ចន ប៊ូ នើរ (ឆ្វេង) ដើរ​ចុះ​ពី​វិមាន​សភា​ជាមួយ​ប្រធានាធិបិតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពី ខែ មីនា។ AFP

ក្រុងវ៉ាស៊ីនតោនៈ ក្រុម​អ្នកតាក់តែង​ច្បាប់​អាមេរិក បាន​បោះឆ្នោត​ក្នុង​សំឡេង​ច្រើន​លើសលប់​ពី​ថ្ងៃ​ចន្ទ​ដើម្បី​ជំរុញ​ឲ្យ​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា​ ផ្ដល់​អាវុធ​ប្រល័យជីវិត​ទៅឲ្យ​ប្រទេស​អ៊ុយក្រែន​ដើម្បី​ការពារ​ខ្លួនឯង​ផ្ទាល់​ប្រឆាំង​នឹង ​«ការ​ឈ្លានពាន​» ពី​សំណាក់​ប្រទេស​រុស្ស៊ី។
សភា​តំណាងរាស្ត្រ​អាមេរិក​បាន​អនុម័ត​សេចក្តី​សម្រេចចិត្ត​នោះ​ក្នុង​សំឡេង​​ឆ្នោត​​ ៣៤៨ ​ទល់​នឹង​ ៤៨ ពីរ​បក្ស​ដ៏ទូលំទូលាយ​ ដោយ​បង្កើន​សម្ពាធ​បន្ថែម​ទៀត​លើ​រដ្ឋការ​របស់​លោក​ អូបាម៉ា ឲ្យ​បញ្ចប់​​ការពន្យារ​ពេល​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​អាវុធ និង​បរិក្ខារ​យោធា​ធុនធ្ងន់​ជាច្រើន​​ទៀត​ទៅឲ្យ​​កម្លាំង​ក្រុង​កៀវ​។
សភា បាន​និយាយ​ក្នុង​សំឡេង​បង្រួបបង្រួម​ដ៏ទូលំទូលាយ​មួយ​លើ​បញ្ហា​នេះ ដោយ​ក្រុម​អ្នក​តាក់តែង​ច្បាប់​ជាច្រើន​បាន​និយាយ​អំពី​ការបំពាក់​អាវុធ​ដល់​កម្លាំង​អ៊ុយក្រែន​ផ្ទាល់​ ប៉ុន្តែ​មាន​ការ​បែកបាក់​គ្នា​ជាច្រើន​ក្នុង​​រដ្ឋការ​របស់​លោក អូបាម៉ា​។
បន្ទាប់ពី​ការរំលោភបំពាន​បទ​ឈប់បាញ់​ដែល​គេ​រាយការណ៍​រវាង​កម្លាំង​រដ្ឋាភិបាល​របស់​អ៊ុយក្រែន និង​ក្រុម​ឧទ្ទាម​ទាមទារ​បំបែក​ខ្លួន​គាំទ្រ​រុស្ស៊ី​ក្នុង​ខែ​នេះ​សេតវិមាន​បាន​ប្រកាស​ថា ខ្លួន​នឹង​ផ្តល់​កញ្ចប់​ថវិកា​ចំនួន​ ៧៥ ​លាន​ដុល្លារ សម្រាប់​បរិក្ខារ​ការពារ​ជាតិ​ដែល​មិន​ប្រល័យជីវិត​ដល់​ពលរដ្ឋ​អ៊ុយក្រែន​។
ប៉ុន្តែ​ប្រមុខ​សេនាធិការ​ចម្រុះ​ ឧត្តមសេនីយ៍ ម៉ារទីន ដេមស៊ី​ បាន​ប្រាប់​សវនាការ​​គណៈកម្មាធិការ​សេវាកម្ម​ប្រដាប់​អាវុធ​ព្រឹទ្ធសភា​មួយ​ថា លោក​ នឹង​«ពិចារណា​ដ៏ពេញលេញ​នូវ​ការ​ផ្ដល់​ជំនួយ​ប្រល័យជីវិត​» ខណៈ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ លោក Ashton Carter បាន​និយាយ​នៅឯ​សវនាការ​បញ្ជាក់​របស់​លោក​ថា លោក​ក៏​ «លម្អៀង​​» ទិសដៅ​នោះ​ដែរ​។
វិធានការ​ពី​ថ្ងៃ​ចន្ទ​ជំរុញ​ឲ្យ​លោក ​អូបាម៉ា​ ផ្ដល់​ឲ្យ​អ៊ុយក្រែន​នូវ «ប្រព័ន្ធ​សព្វាវុធ​ការពារ​ជាតិ​​ប្រល័យ​ជីវិត​» ដែល​នឹង​ពង្រឹង​លទ្ធភាព​របស់​អ៊ុយក្រែន​ដើម្បី​ «ការពារ​ទឹកដី​ជា​អធិបតេយ្យ​របស់​ខ្លួន​ពី​ការ​ឈ្លានពាន​ទាំង​ខ្លួន​គ្មាន​កំហុស និង​​នៅ​តែ​បន្ត​ពី​​សហព័ន្ធ​រុស្ស៊ី»។
ប្រធាន​សភា​លោក ចន ប៊ូនើរ​ បាន​ពិពណ៌នា​ការបោះឆ្នោត​នេះ​ជា​ការ​អំពាវនាវ​មួយ​ឲ្យ​មាន​វិធានការ និង​បាន​និយាយ​ថា សភា​គាំទ្រ​ជាទូទៅ​ឲ្យ​មាន​ជំនួយ​យោធា​ថែម​ទៀត​។​ «បើ​គ្មាន​វិធានការ​ពី​រដ្ឋការ​នេះ​ទេ ការ​ឈ្លានពាន​ពី​រុស្ស៊ី​នឹង​បន្ត​មិន​ឈប់​»៕ MN