news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

samedi 21 octobre 2017

សហភាព​អឺរ៉ុប​និយាយ​ធ្ងន់ៗ​ដាក់​កម្ពុជា



VOA News 20 តុលា 2017

អនុប្រធាន​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​សហភាព​អឺរ៉ុប​និយាយ​ថា​ សហគមន៍​អឺរ៉ុប​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ប្រតិកម្មតប​«ក្នុង​ពេល​ឆាប់ៗ​នេះ‍»​ដោយ​ចាត់​វិធានការ​ជាក់​លាក់​ឆ្លើយ​តប​នឹង​អ្វី​ដែល​លោក​ស្រី​ហៅ​ថា​ ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អត្ថាធិប្បាយ​របស់​លោក​ស្រី​ Barbara Lochbihler ​សមាជិក​សភាសហភាពអឺរ៉ុប​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ស៊ុយអែត​បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ​ស៊ុយអែត​នឹង​ពិចារណា​នូវ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​កម្ពុជា ​ប្រសិន​បើ​រដ្ឋាភិបាល​បន្ត​ប្រើ​ប្រាស់​វិធានការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជាគណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា។​

លោក​ស្រី​ Lochbihler ​បាន​ប្រាប់​វីអូអេ​ថា​ សហភាពអឺរ៉ុប​កំពុង​ពិចារណាដាក់​ទណ្ឌកម្ម​ដោយ​ចំពោះ​ ឬ ​អាច​ឈាន​ដល់​ការ​លើក​លែង​ការ​អនុគ្រោះ​សម្រាប់​ការនាំ​ទំនិញ​កម្ពុជាចូល​ទីផ្សារ​ដ៏​ធំ​របស់​សហភាព​អឺរ៉ុប។

លោក​ស្រី​បន្ថែម​ថា៖ «នៅ​ប្រទេស​កម្ពុជា​ពួក​គេ​អាច​និយាយ​បាន​ថា​ ពួក​គេ​មាន​ការ​គាំទ្រ​ពី​ប្រទេស​ចិន ហើយ​ថា​តើ​យើង​មាន​អ្វី​ត្រូវ​ខ្វល់​ពីសហភាពអឺរ៉ុប?‍ ​ប៉ុន្តែ​ប្រសិន​បើ​អ្នក​មើល​ឱ្យ​ច្បាស់​អ្នក​អាច​មើល​ឃើញ​ថា​ សហគមន៍​អឺរ៉ុប​គឺជា​ទីផ្សារ​នាំ​ទំនិញ​ចេញ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា។ ដូច្នេះ​ខ្ញុំ​គិតថា ​ពួក​គេ​ត្រូវ​យក​ចំណុច​នេះ​មក​ពិចារណា​ ហើយ​សម្រាប់​ផ្ទាល់​ខ្លួន​ខ្ញុំ​គិត​ថា​ ប្រសិន​បើ​សហភាព​អឺរ៉ុប​អាច​ចាត់​ការ​មួយ​ជំហាន​ទៀត​ហើយ​ដាក់​ឱ្យ​ចំគោល​ដៅ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ គឺ​មន្ត្រី​រដ្ឋាភិបាល​និង​អ្នក​តំណាង​របស់​កម្ពុជា​នឹង​ឆាប់​ទទួល​យក​បាន‍»។​
ប្រទេស​កម្ពុជា​នាំ​ទំនិញ​ចូល​ទៅសហភាពអឺរ៉ុប​ក្នុង​ទំហំ​៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦​ដោយ​ទទួល​បាន​ការអនុគ្រោះ​ចូល​ទីផ្សារ​ដ៏ធំ​នេះ​ក្រោម​កម្មវិធី​អ្វីៗ​គ្រប់​យ៉ាង​ លើក​លែង​តែ​អាវុធ។

មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​នាក់​ធ្វើ​ដំណើរ​ទៅ​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ជា​ញឹកញាប់​ដូចជា​ប្រទេស​បារាំង ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ។

លោកស្រី​ Lochbihler ​បាន​និយាយ​ថា​ លោក​ស្រី​នឹង​ទទូច​ឱ្យ​សមាជិកសភា​ដទៃ​ទៀត​«ពិនិត្យ​មើល​ជម្រើស​ក្នុង​ការ​ស៊ើប​អង្កេត​កម្មវិធី​អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​និង​ផលិតផល​ដទៃ​ខ្លះ​ទៀត​សម្រាប់​ការព្យួរ​សិទ្ធិ​ដែល​អាច​ប្រើ​ប្រាស់​បាន​ក្រោម​មាត្រា​១៥​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ‍»៕ 

Aucun commentaire:

Enregistrer un commentaire