news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mercredi 14 mars 2018

UN ចោទ​យោធា​មីយ៉ាន់ម៉ា ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍


ក្រុងហ្សឺណែវ: អ្នកជំនាញការ​ផ្នែក​សិទ្ធិមនុស្ស​ជាន់​ខ្ពស់​របស់​អង្គការ​សហ​ប្រជាជាតិ (UN) បាន​ព្រមាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ការបង្ក្រាប​ពីរ​បប​យោធា​លើ​ក្រុម​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នៅ​មីយ៉ាន់ម៉ា​មាន «លក្ខណៈ បង្កប់​ធាតុ​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍» និង​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ។
ក្រុម​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ ជិត ៧០ ម៉ឺន​នាក់ បាន​រត់​ភៀស​ខ្លួន​ពី​រដ្ឋ​រ៉ាក់ឃីន​ភាគ​ខាងជើង​ឆ្លងដែន​ទៅ​កាន់​ បង់ក្លាដែស ចាប់​តាំង​ពី​ មីយ៉ាន់ម៉ា បាន​បើក​យុទ្ធនាការ​បង្ក្រាប​ដ៏​សាហាវ​មួយ​លើ​ក្រុម​ឧទ្ទាម​ កាល​ពី ៦ ខែ​កន្លង​ទៅ ​ស្រប​ពេល​មាន​ព័ត៌មាន​នានា​ពាក់ព័ន្ធ​ការ​បង្ក​អគ្គិភ័យ​ដុត​បំផ្លាញ​ផ្ទះ​សម្បែង ឃាតកម្ម និង ការ​ចាប់​រំលោភ​ផ្លូវភេទ​ពី​សំណាក់​ក្រុម​ទាហាន​និង​ក្រុម​ប្រជា​ការពារ​នៅ​ក្នុង​មីយ៉ាន់ម៉ា ដែល​ពលរដ្ឋ​ភាគ​ច្រើន ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​នេះ។

មី​យ៉ាន់​ម៉ា បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​នូវ​ការ​ចោទ​ប្រកាន់​នានា​ពី​អាមេរិក និង ​អ.ស.ប. ពី​បទ​បោស​សម្អាត​ពូជសាសន៍ ដោយ​បាន​លើក​ឡើង​ថា កងទ័ព​រដ្ឋាភិបាល​គ្រាន់​តែ​ឆ្លើយ​តប​ទៅ​នឹង ការ​វាយ​ប្រហារ​ពី​យោធា​រំដោះ​ជាតិ​អារ៉ាកាន់ រ៉ូហ៊ីងយ៉ា អំឡុង​ចុង​ខែ​សីហា ឆ្នាំ​មុន។
ប៉ុន្តែ កាលពី​ថ្ងៃ​ចន្ទ អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.(UN) ប្រចាំ​នៅ​មីយ៉ាន់ម៉ា លោកស្រី Yanghee Lee បាន​លើក​ឡើង​ថា ពាក្យ​សម្តី​ដែល​ប្រើប្រាស់​មិន​សូវ​មាន​ទម្ងន់​ប៉ុន្មាន​ទេ។
លោកស្រី​ថ្លែងប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អ.ស.ប.ថា៖ «ខ្ញុំ​កាន់​តែ​មាន​ជំនឿ​ថា​ បទ​ឧក្រិដ្ឋ​ប្រព្រឹត្ត​ធ្វើ​ឡើង​នេះ មាន​ចរិត​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍ និង​សុំ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ៕
AFP | Publication date 14 March 2018 | 13:55 ICT

Aucun commentaire:

Enregistrer un commentaire